នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CNA លោកវេជ្ជបណ្ឌិត Lotay Tshering បានលើកឡើងថាលោកមាន ការខកចិត្តចំពោះកង្វះខាតសកម្មភាព ដែលកំពុងត្រូវបានអនុវត្តដោយបណ្តាប្រទេសនៅលើពិភពលោក ដោយសារតែឥទ្ធិពលកាន់តែច្រើន ចាប់ផ្តើមមានដោយប្រទេសកំពុងអភិវឌ្ឍន។
គ្រោះរាំងស្ងួតធ្លាប់បានកើតឡើងនៅប្រទេសកម្ពុជា។ (រូបថត៖ raismey.com.khmer)
លោកបញ្ជាក់ថា ” ភ័ស្តុតាងគឺច្បាស់នៅទីនោះ។ ប្រសិនបើយើងដែលជាអ្នកធ្វើការសម្រេចចិត្ត មិនស្តាប់រឿងនេះនៅពេលណាមួយ ផែនដីនឹងទទួលរងពីជំងឺ ដែលមិនអាចព្យាបាលបាន។ យើងមិនចង់រង់ចាំយូរទេ”។
ទន្ទឹមនឹងនេះបម្រែបម្រួលអាកាសធាតុជាបញ្ហាកំពុងតែកើតមានក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុនិងមានការត្រៀមខ្លួនតិចតួច។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាជនភាគច្រើនរបស់ប្រទេសនេះពឹងផ្អែកទៅលើវិស័យកសិកម្មសម្រាប់ស្បៀងអាហារនិងការប្រកបរបរចិញ្ចឹមជីវិត។អ្នកជំនាញបានព្រមានថា បម្រែបម្រួលអាកាសធាតុអាចបង្កឱ្យមានគ្រោះរាំងស្ងួត ឬគ្រោះទឹកជំនន់ច្រើនជាងមុនសម្រាប់កម្ពុជា។
កសិកម្មស្រូវរបស់ប្រទេសកម្ពុជាពឹងផ្អែកទៅលើទឹកភ្លៀងជាចម្បង។ការពឹងផ្អែកនេះ កំពុងធ្វើឱ្យវិស័យកសិកម្មងាយទទួលរងគ្រោះពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។
រដ្ឋាភិបាល បានធ្វើការស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ និងសាងសង់ថ្មីបន្ថែមទៀត។ ក្នុងឆ្នាំ២០១៣ រដ្ឋមន្ត្រីធនធានទឹក លោក លឹម គានហោ បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្របានគ្របដណ្តប់លើផ្ទៃដីសរុប ចំនួន ១.៤ លានហិកតា ដែលស្មើនឹង ប្រមាណជា ៦៣ % នៃផ្ទៃដីដាំដុះទូទាំងប្រទេស៕
(បូកសរុបដោយឌីណា)
មតិពីមិត្តអ្នកអាន