Trending now

វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់

10:56 | 19/06/2025 ហេង វុធ្ធី

យុគសម័យ - ឃុំនិងសង្កាត់ (ថ្មី) ចំនួន ៤៨/៤៨ កន្លែង នៅខេត្ត Lao Cai បានចាប់ផ្តើមដាក់ ឲ្យដំណើរការសាកល្បងនូវប្រព័ន្ធនយោបាយថ្មីកាលពីថ្ងៃទី ១៧ ខែមិថុនា ដើម្បីត្រៀម ដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា។

ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី កម្ពុជាវាយតម្លៃខ្ពស់ច ំពោះការរួមចំណែករបស់ឧស ្សាហកម្មកៅស៊ូវៀតណាមក្ នុងការអភិវឌ្ឍមូលដ្ឋាន
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់

នៅទីក្រុង Lao Cai នៅថ្ងៃដំបូងនៃការសាកល្បង សង្កាត់និងឃុំថ្មីចំនួន ៤ នៃទីក្រុងបានអនុវត្តន៍ការងារមួយចំនួនដូចជា៖ ការសុំមតិសាធារណៈដើម្បីជំនះពុះពារលើការលំបាកឧបសគ្គក្នុងការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត; ការអនុវត្តសណ្ដាប់ធ្នាប់ ស៊ីវីល័យក្នុងទីក្រុង។ លោក Nguyen Van Nhat អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Lao Cai ខេត្ត Lao Cai បានឲ្យដឹងថា៖

“មកដល់ពេលនេះ យើងខ្ញុំបានបំពេញជាមូលដ្ឋាននូវខ្លឹមសារនានា ការងារត្រៀម រៀបចំ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ប្រជាជន និងកម្មាភិបាលមានស្មារតី សោមនស្សរីករាយយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរថ្មី ដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីសម្រេចភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន”។

នាថ្ងៃទី ១៧ មិថុនា ថ្នាក់ដឹកនាំខេត្ត Binh Dinh (ដែលរួមបញ្ចូលក្នុងខេត្ត Gia Lai) បានឲ្យដឹងថា ខេត្តនឹងដាក់ឲ្យដំណើរការសាកល្បងនូវឃុំ សង្កាត់ថ្មីចំនួន ៥៨ នាថ្ងៃទី ២០ មិថុនា ខាងមុខនេះ ដោយផ្តោតលើការដោះស្រាយនីតិវិធីរដ្ឋបាល ប្រតិបត្តិការកម្មវិធីសហ្វវែគ្រប់គ្រងឯកសារ និងប្រព័ន្ធអេឡិចត្រូនិកបម្រើប្រតិបត្តិការ។ លោក Pham Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានឲ្យដឹងថា៖

“នាថ្ងៃទី ២០ មិថុនា ខេត្ត Binh Dinh នឹងដាក់ឲ្យដំណើរការសាកល្បងនូវឃុំ និងសង្កាត់ចំនួន ៥៨ ដែលភាគច្រើនជាមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈ និងអាជ្ញាធរ ឃុំ។ យើងខ្ញុំបានឯកភាពជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ថា នៅថ្ងៃទី ២៥ ខែមិថុនា ខេត្ត Gia Lai ថ្មីទាំងមូលនឹងដាក់ឲ្យដំណើរការនូវឃុំ និងសង្កាត់ សរុបទាំង ១៣៥។ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមិថុនា ប្រព័ន្ធប្រតិបត្តិការឯកសារ នៃខេត្ត Binh Dinh និង Gia Lai នឹងត្រូវបានបិទដើម្បីផ្ទេរប្រព័ន្ធទៅខេត្តថ្មី”៕

ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន

នាថ្ងៃទី៩ ខែវិច្ឆិកា សប្តាហ៍វប្បធម៌ និងទេសចរណ៍ដែលតភ្ជាប់ជាមួយបុណ្យអកអំបុក ត្រូវបានបើកនៅតំបន់ភាគខាងត្បូងវៀតណាម ដែលមានជនរួមជាតិខ្មែររស់នៅច្រើន។

អង្គការក្រៅរដ្ឋាភិបាលអនុវត្តគម្រោងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលនាំមកនូវសារៈសំខាន់ជាក់ស្តែងនៅក្នុងមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាលអនុវត្តគម្រោងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលនាំមកនូវសារៈសំខាន់ជាក់ស្តែងនៅក្នុងមូលដ្ឋាន

យុគសម័យ - នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ក្រុមការងារនៃគណៈកម្មាធិការអង្គការក្រៅរដ្ឋាភិបាលបរទេស (NGOs) ដឹកនាំដោយលោកស្រី Do Thi Kim Dung - អនុប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយប្រជាជន (សម្ព័ន្ធអង្គការមិត្តភាពវៀតណាម) - ខណៈប្រធានគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក Giong Rieng (ខេត្ត Kien Giang) មន្ទីរ អង្គភាពពាក់ព័ន្ធ និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជននៃឃុំចំនួន៣៖ Vinh ...

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា
ការផ្លាស់ប្តូរសិល្បៈវៀតណាម-កម្ពុជា
ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់
ទីក្រុងហូជីមិញមានគោលបំណងក្លាយជាទីក្រុងឆ្លាតវៃ បង្កើតច្នៃប្រឌិត និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម