Trending now

ទីក្រុងហូជិមិញបង្កើនកិច្ចសហប្រតិបត្តុការលើវិស័យទេសចរណ៌ជាមួយបណ្តាតំបន់នានារបស់កូរ៉េខាងត្បូង

16:31 | 21/05/2019 (យោងតាម baotintuc.vn បកប្រែដោយសំណាង)

យុគសម័យ - លោក Le Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជិមិញ អញ្ជើញទទួលជួបជាមួយលោក Kwon Young Jin អភិបាលទីក្រុង Daegu និងលោក Yoon Yong Jin ជាអភិបាលរងខេត្ត Gyeongsangbuk នៃប្រទេសកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នារសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ លោក Le Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជិមិញ អញ្ជើញទទួលជួបសន្ទនា ជាមួយលោក Kwon Young Jin អភិបាលទីក្រុង Daegu និងលោក Yoon Yong Jin ជាអភិបាលរងខេត្ត Gyeongsangbuk នៃប្រទេសកូរ៉េខាងត្បូង ស្តីពីកាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៌។

លោក Le Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជិមិញ (នៅកណ្តាល)បានទទួលជួបជាមួយលោក Kwon Young Jin អភិបាលទីក្រុង Daegu (ខាងឆ្វេង)និងលោក Yoon Yong Jin ( ខាងស្តាំ) ជាអភិបាលរងខេត្តGyeongsangbuk នៃប្រទេសកូរ៉េខាងត្បូង

នៅក្នុងជំនួប លោក Le Thanh Phong បានបញ្ជាក់ថា ទីក្រុងហូជិមិញតែងតែវាយតំលៃខ្ពស់ និងមានគោលបំណងចង់ឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-កូរ៉េខាងត្បូងដែលនិយាយរួម ក៏ដូចជាទំនាក់ទំនងរវាងបណ្តាតំបន់របស់កូរ៉េខាងត្បូងដែលនិយាយដោយឡែក មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចែករំណែកការយកចិត្តទុកដាក់ស្តីពីការជំរុញវិស័យទេសចរណ៌ លោក Le Thanh Phong សង្ឃឹមថា​ ជាមួយលទ្ធផលយ៉ាងសកម្មជាច្រើនលើវិស័យទេសចរណ៌ ក្នុងរយៈពេលកន្លងមក បណ្តាគោលនយោបាយនាពេលថ្មីៗនេះ លើការផ្តល់ទិដ្ឋការអាទិភាពដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បានអនុវត្តសំរាប់ពលរដ្ឋវៀតណាម និងបណ្តាពលរដ្ឋនៅតាមទីក្រុងធំនៃប្រទេសវៀតណាម (ដូចជាទីក្រុងហូជិមិញ ហាណូយ និងដាណាំង) វិស័ទេសចរណ៌រវាងប្រទេសទាំងពីរដែលនិយាយរួម និងរវាងទីក្រុងហូជិមិញជាមួយទីក្រុង Daegu និងខេត្ត Gyeongsangbuk នឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លាបន្ថែមទៀត។

ថ្នាក់ដឹកនាំទីក្រុហូជិមិញ សង្ឃឹមថា ថ្នាក់ដឹកនាំទីក្រុង Daegu និងខេត្ត Gyeongsangbuk នឹងចូលរួមការតាំងពិព័រណ៌ទេសចរណ៌អន្តរជាតិ (ITE) នៅទក្រុងហូជិមិញ នាខែវិចិ្ឆកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរួមចំណែកជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងបណ្តាភាគីពាក់ព័ន្ធលើវិស័យទេសចរណ៌ វប្បធម៌ និងការជួបប្រាស័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Kwon Young Jin​ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុងហូជិមិញដែលបានចំណាយពេលវេលា ទទួលគណៈប្រតិភូ និងវាយតំលៃខ្ពស់ចំពោះទីក្រុងហូជិមិញដែលបានបង្កលក្ខណៈងាយស្រួល និងជួយឧបត្ថម្ភទីក្រុង Daegu​ អនុវត្តបណ្តាសកម្មភាពរស់រវើកលើវិស័យជាច្រើន ជាពិសេសលើវិស័យវប្បធម៌ ទេសចរណ៌ ព្រមទាំងបានឲ្យដឹងថា គណៈប្រតិភូនៃប្រទេសកូរ៉េខាងត្បូងលើកនេះមកទីក្រុងហូជិមិញ ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៌ របស់ទីក្រុង Daegu និងខេត្ត Gyeongsangbuk និងមានបំណងពន្លឿនកិច្ចព្រមព្រៀង ជំរុញទំនាក់ទំនង កិច្ចសងប្រតិបត្តិការយ៉ាងទូលំទូលាយបន្ថែមទៀត ជាមួយបណ្តាសាជីវកម្មទេសចរណ៌នៃទីក្រុងហូជិមិញ។

តាងនាមថ្នាក់ដឹកនាំខេត្ត Gyeongsangbuk លោក Yoon Yong Jin មានចំណាប់អារម្មណ៌យ៉ាងខ្លំាងចំពោះការអភិវឌ្ឍយ៉ាងខ្លាំងខ្លា និសក្តានុពលលើវិស័យទេសចរណ៌របស់ទក្រុងហូជិមិញ។ លោករូបនេះ សង្ឃឹមថា នឹងបន្តជំរុញបណ្តាសកម្មភាព កិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជិមិញ ជាពិសេសលើវិស័យវប្បធម៌ និងទេសចរណ៌ ព្រមទំាងគោរពអញ្ជើញថ្នាក់ដឹកនាំទីក្រុងហូជិមិញ ចូលរួមទិវាវប្បធម៌ពិភពលោក Gyeongju គ្រោងនឹងប្រព្រឹត្តិនាខែ តុលា ខាងមុខនេះ នៅខេត្ត Gyeongsangbuk។

សូមគូសបញ្ជាក់ថា ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរណ៌កូរ៉េខាងត្បូងមកលេងកំសាន្តនៅទីក្រុងហូជិមិញ មានចំនួន ៩៣៤ ពាន់នាក់ កើនឡើង៧៣ % បើប្រធៀបជាមួយរយៈពេលដូចគ្នាឆ្នាំមុន និងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរ ណ៌ច្រើនដែលឈរលំដាប់លេខពីរ មកលេងកំសាន្តនៅទីក្រុងហូជិមិញ។

គិតមកដល់ខែ មេសា​ឆ្នាំ២០១៩ កូរ៉េខាងត្បូងជាប្រទេសដែលវិនិយោគបរទេសឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម១០៦ ប្រទេសនិងតំបន់ដែនដីវិនិយោគនៅទីក្រុងហូជិមិញ ដែលមានគម្រោង ចំនូន ១.៦០០ គម្រោង មានទំហំទឹកប្រាក់ចំនួន ៥ ពាន់លានដូលារអាមេរិក។ តំលៃពាណិជ្ជកម្មរវាងទីក្រុងហូជិមិញ និងកូរ៉េខាងត្បូង មាន ចំនូនទឹកប្រាក់ ប្រមាណ ៤.៧ ពាន់លានដូលារអាមេរិក៕

(យោងតាម baotintuc.vn បកប្រែដោយសំណាង)

(យោងតាម baotintuc.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ