Trending now

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីបញ្ហាប្រឈមខាងសន្តិសុខដែលកំពុងកើនឡើងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

21:22 | 26/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នា ថ្ងៃទី ២៥ ខែមិថុនា ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាតាមប្រព័ន្ធអនឡាញដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីបញ្ហាប្រឈមខាងសន្តិសុខដែលកំពុងកើនឡើងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (រូបថត៖ UN)

នៅក្នុងកិច្ចប្រជុំនេះតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនិងជាប្រមុខបេសកកម្មអង្គការសហប្រជាជាតិប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានមានប្រសាសន៍ថាស្ថានភាពនយោបាយមានស្ថេរភាពបង្គួរហើយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកំពុងបង្ហាញនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើនកិច្ចសន្ទនានិងស្ថិរភាពប្រទេសជាតិ។

ទោះយ៉ាងណាតំណាង MONUSCO ក៏បានសម្តែងការព្រួយបារម្ភជាពិសេសអំពីស្ថានភាពសន្តិសុខដែលកំពុងបង្ហាញសញ្ញាកាន់តែយ៉ាប់យ៉ឺននៅភាគខាងកើតនៃប្រតេសកុងហ្គោដោយសារតែសកម្មភាពរបស់ក្រុមប្រដាប់អាវុធអំពើហឹង្សាអន្តរសហគមន៍ផងដែរ។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកការយកចិត្តទុកដាក់របស់អង្គប្រជុំនានាអំពីស្ថានភាពសន្តិសុខនៅតំបន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រួមទាំងការប៉ះពាល់ដល់ស្ថានភាពមនុស្សធម៌របស់ប្រជាជនស៊ីវិលរាប់លាននាក់ផងដែរ ។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអះអាងថាត្រូវចាំបាច់ស្វែងរកដំណោះស្រាយក្នុងរយៈពេលវែងដើម្បីដោះស្រាយអស្ថិរភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដោយសង្កត់ធ្ងន់លើតួនាទីនៃការសន្ទនានិងការផ្សះផ្សាជាតិ ព្រមទាំងបង្កើនតួនាទីរបស់រដ្ឋាភិបាលនៅមូលដ្ឋានផងដែរ។ទន្ទឹមនឹងនេះលោក លោកឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យបង្កើនការជួយឧបត្ថម្ភគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងគាំទ្រការចូលរួមចំណែករបស់ក្រុមបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោចំពោះការថែរក្សាសន្តិសុខនិងស្ថិរភាពនៅក្នុងប្រទេសនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស