Trending now

ប្រទេសវៀតណាមមានតំបន់Ramsar ទី៩

11:07 | 24/05/2019 (ប្រភព៖http://tapchithongtindoingoai.vn​ ប្រែសម្រូលដោយសមុត្រ)

យុគសម័យ - តំបន់អភិរក្សធម្មជាតិដីសើម Van Long នៅខេត្ត Ninh Binh បានទទួលស្គាល់ជាតំបន់ Ramsar (តំបន់ដីសើម) ទី ៩ របស់វៀតណាម ក៏ជាតំបន់ Ramsar ទី ២៣៦០ នៃពិភពលោកផងដែរ។

តំបន់អភិរក្សដីសើម Van Long ត្រូវបានគេវាយតម្លៃខ្ពស់ពិព្រោះ
ប្រព័ន្ធអេកូចម្រុះនិងសម្បូរបែប។

នាថ្ងៃ២២ខែឧសភា នៅខេត្ត Ninh Binh ក្រសួងធនធាននិងបរិស្ថានបានសហការជាមួយគណៈកម្មាធីការប្រជាជនខេត្ត Ninh Binh ប្រារពសកម្មភាពជួយជ្រោមជ្រេងទីវាជិវចម្រុះ ឆ្នាំ ២០១៩ ដើម្បីលើកកម្ពស់ការសិក្សានូវការយល់ដឹងនិងពង្រឹងប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងអាហារ អាហាររូបត្ថម្ភនិងសុខភាពមនុស្សជាមួយជីវចម្រុះ រួមចំណែកក្នុងការកាត់បន្ថយនិងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ប្រព័ន្ធអេកូឡើងវិញ សម្អាតទឹកនិងគ្មានភាពអត់ឃ្លាន គោរពភាពសម្បូរបែបនៃធម្មជាតិ។

សត្វទោចគូថពណ៌សនៅតំបន់អភិរក្សធម្មជាតិដីសើមVan Long។

នាឪកាសនេះ ក្រសួងក៏បានប្រគល់សញ្ញាប័ត្រទទួលស្គាល់តំបន់ Ramsar​ ទី៩ របស់វៀតណាម(តំបន់ Ramsar ទី២៣៦០នៃពិភពលោក) ជូនតំបន់អភិរក្សធម្មជាតិដីសើម Van Long នៅខេត្តNinh Binh ។ ​តំបន់អភិរក្សធម្មជាតិដីសើម Van Long សម្រេចបានឯកទគ្គកម្មនូវធម្មជាតិ ២គឺជា "តំបន់អភិរក្សមានហ្វូងសត្វទោចគូថពណ៌សដ៏ធំជាងគេរបស់វៀតណាម"និង "តំបន់មានគំនូរធម្មជាតិធំបំផុតរបស់វៀតណាម-គំនូរភ្នំឆ្មាកោស"។

គំនូរភ្នំឆ្មាកោស។

មិនត្រឹមតែមានអត្ថន័យសម្រាប់ការអភិរក្ស ការស្រាវជ្រាវវិទ្យាសាស្ត្រតែប៉ុណ្ណោះ ប៉ុន្តែតំបន់អភិរក្សធម្មជាតិតំបន់ដីសើម Van Long ក៏ផ្តល់សេវាប្រព័ន្ធអេកូដ៏សំខាន់សម្រាប់សហគមន៍ប្រជាពលរដ្ឋជំវិញផង រួមទាំងផលប្រយោជន៏ពីធនធានជលផលនិងកសិកម្ម គ្រប់គ្រងទឹកនិង ពិសេលរជាមណិយដ្ឋានសម្រាប់ការកំសាន្តទេសចរណ៍អេកូផងដែរ។

មុននេះតំបន់ដីសើម៨នៃប្រទេសវៀតណាមត្រូវបានគេទទួលស្គាល់ថាជាតំបន់ Ramsarរបស់ពិភពលោកដែលរួមមាន៖ ឧទ្យានជាតិU Minh Thuong ឧទ្យានជាតិ Tram Chim ឧទ្យានជាតិ Mui Ca Mau ឧទ្យានជាតិ Tam Dao ឧទ្យានជាតិ Xuan Thuy បឹង Ba Be តំបន់អភិរក្សដីសើម Lang Sen និងតំបន់ដីសើម Bau Sau នៅឧទ្យានជាតិ Cat Tien៕

(ប្រភព៖http://tapchithongtindoingoai.vn​ ប្រែសម្រូលដោយសមុត្រ)

(ប្រភព៖http://tapchithongtindoingoai.vn​ ប្រែសម្រូលដោយសមុត្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR