Trending now

អបអរសាទរខួបលើកទី១២៩នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញនៅអេហ្ស៊ីប

15:38 | 17/05/2019 (យោងតាម vov.vn ប្រែសម្រួលដោយមិញ អាញ់)

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំការតាំងពិព័រណ៍រូបថតអំពីលោកប្រធានហូជីមិញជាមួយបដិវត្តន៍វៀតណាមនិងសកម្មភាពអន្ដរជាតិ។

ឯកអគ្គរដ្ឋទូត Tran Thanh Cong អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ VOV)

នាទី ១៦ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បានរៀបចំយ៉ាងអធឹកអធមនូវកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៩ នៃ ទិវាកំណើតរបស់ប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០១៩) ជាមួយសកម្មភាព មិទ្ទីង ការតាំងពិពណ៌រូបថត សៀវភៅស្តីពីស្ថានភាពអាជីពរបស់លោក។

នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បងប្អូនវៀតណាមនិងភ្ញៀវអន្តរជាតិជាច្រើនបានចូលរួមសកម្មភាពដ៏សែនសំខាន់នេះ ដើម្បីអបអរសាទរខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ។

ភ្ញៀវអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបថតដែលបានតាំងបង្ហាញក្នុងពិព័រណ៍ (រូបថតៈ VOV)

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានអះអាងថា នេះគឺជាឱកាសដ៏មានអត្ថន័យសម្រាប់មិត្តភក្តិអន្តរជាតិនិងសហគមន៍ជនវៀតណាមនៅអេហ្ស៊ីប បានរស់នៅក្នុងអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើតួនាទីរបស់លោកប្រធានហូជីមិញក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាមនិងអេហ្ស៊ីបផងដែរ។

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំការតាំងពិព័រណ៍រូបថតស្តីពីលោកប្រធានហូជីមិញជាមួយបដិវត្តន៍វៀតណាមនិងសកម្មភាពអន្ដរជាតិ។ គណៈប្រតិភូចូលរួមបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបថតរបស់ប្រ ធានហូជីមិញ នៅពេលដែលលោកអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប។

ក្នុងឱកាសនោះ ប្រតិភូទាំងអស់បានទស្សនាឡើងវិញនូវខ្សែភាពយន្តឯកសារប្រវត្ដិសាស្ដ្រស្តីពីជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញ ទស្សនាកន្លែងតាំងបង្ហាញសៀវភៅនិងឯកសារអំពីលោកប្រធានហូជីមិញផងដែរ៕

(យោងតាម vov.vn ប្រែសម្រួលដោយមិញ អាញ់)

(យោងតាម vov.vn ប្រែសម្រួលដោយមិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ