Trending now

ជិតមានជើងហោះហើរចំនួន ៤ ថែមទៀតប្រចាំសប្តាហ៍ពីទីក្រុងប៉ារីសដល់ទីក្រុង Da Nang នាពេលឆាប់ៗនេះ

21:58 | 06/12/2018

មន្ទីរទេសចរណ៍ទីក្រុង Da Nang សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំង បានរៀបចំឡើងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ទីក្រុង Da Nang នៅឯទីស្នាក់ការនៃស្ថានទូតនាថ្ងៃទី៣ខែធ្នូកន្លងទៅ។ ចូលរួមកម្មវិធីនេះ ភ្ញៀវទទួលបាននូវការណែនាំអំពីទីក្រុង Da Nang និងទីកន្លែងទេសចរណ៍គួរឲ្យទាក់ទាញបំផុតនៅវៀតណាម ផងដែរ។

ស្ពានមាសនៅទីក្រុង Da Nang

លើសពីនេះទៅទៀត មន្ទីរទេសចរណ៍ទីក្រុង Da Nang ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ជាមួយដៃគូបារាំងមួយចំនួន ព្រមទាំងប្រកាសបើកជើង ហោះហើរចំនួន ៤ ជាប្រចាំសប្តាហ៍បន្ថែមទៀតពីទីក្រុងប៉ារីសដល់ទីក្រុង Da Nang របស់ក្រុមអាកាសចរណ៍ Qatar Airways។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Dang Viet Dung បានឲ្យដឹងថា៖ «យើងខ្ញុំបានរៀបចំកម្មវិធីពន្លឿនពាណិជ្ជកម្មទេសចរណ៍នៅទីនេះក្នុងគោលបំណងនាំមកនូវផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុង Da Nang ជូនដល់ដៃគូបារាំងតាមរយៈការបើកសម្ពោធជើងហោះហើរអន្តរជាតិដោយផ្ទាល់ពីក្រុង Da Nang ដល់ ទីក្រុងប៉ារីសរបស់ក្រុមអាកាសចរណ៍ Qatar Airways នៅថ្ងៃទី១៩ ខែធ្នូខាងមុខ។ តាមរយៈកិច្ចសហប្រតិបត្តិការខាងទេសចរណ៍រវាងបារាំងនិងទីក្រុងDa Nang នោះ យើងខ្ញុំសង្ឃឹមថានឹងបន្តអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជា បច្ចេកវិទ្យាព័ត៌មានឬពាណិជ្ជកម្ម ដើម្បីតភ្ជាប់កិច្ចសហការរវាងទីក្រុង Da Nang និងបណ្តាខេត្ត ក្រុងរបស់បារាំងឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតផងដែរ»៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR