Trending now

កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣៖ គូសសញ្ញានូវរបត់ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ

00:54 | 13/05/2019 (VOVWORLD)

ថ្ងៃទី២៧ខែមករានេះ គឺគូសសញ្ញានូវរយៈពេល ៤៦ ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម ការស្ដារសន្តិភាពឡើងវិញនៅវៀតណាម។

គណៈប្រតិភូវៀតណាមសាធារណរដ្ឋនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស ថ្ងៃទី២៧ខែមករាឆ្នាំ១៩៧៣ (រូបថតៈ ឯកសារ)

កិច្ចព្រមព្រៀងនេះគឺជាឯកសារគតិយុត្តអន្ដរជាតិលើកដំបូង ដែលក្នុងនោះ សហរដ្ឋអាមេរិកត្រូវតែប្តេជ្ញាគោរពឯករាជ្យ អធិបតេយ្យភាពនិងឯកភាពរបស់ប្រជាជនវៀតណាម និងដកទាហានអាមេរិករួមទាំងសម្ព័ន្ធមិត្តទាំងអស់ចេញពីវៀតណាមខាងត្បូង ដើម្បីបង្កើតបុព្វបទឲ្យមហាជ័យជម្នះនៃនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ។ ជ័យជំនះរបស់វៀតណាមនៅឯកិច្ចប្រជុំទីក្រុងប៉ារីសគឺជាលទ្ធផលដោយផ្ទាល់នៃការរួបរួមគ្នានៅសមរភូមិតស៊ូទាំងបី ពោលគឺ ផ្នែកយោធា ផ្នែកនយោបាយនិងការទូត ដែលក្នុងនោះ វិស័យការទូតដើរតួនាទីយ៉ាងសំខាន់និងម្ចាស់ការផងដែរ។ អតីតឧបនាយករដ្ឋមន្ត្រី លោក Nguyen Manh Cam បានវាយតម្លៃថា៖

“កិច្ចចរចារទីក្រុងប៉ារីសគឺជាជោគជ័យដ៏អស្ចារ្យមួយរបស់វៀតណាមលើគ្រប់វិស័យ។ ត្រូវបានប្រព្រឹត្តទៅក្នុងស្ថានភាពពិភពលោកមានការផ្លាស់ប្តូរជាច្រើន ក្នុងនោះ មានទាំងលក្ខណៈងាយស្រួលផងនិងការលំបាកផង។ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានសរបញ្ជាក់ឲ្យឃើញច្បាស់នូវការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ ដើម្បីឈានដល់សម្រេចជោគជ័យទាំងស្រុង”។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ស្តីពីការបញ្ចប់សង្គ្រាម ស្ដារសន្តិភាពឡើងវិញនៅវៀតណាមក៏ជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងអន្តរជាតិ នៅពេលដែលបានរួមចំណែកដ៏ធំធេងចំពោះបុព្វហេតុរំដោះប្រជាជនឡាវនិងកម្ពុជា។ ។ កិច្ចព្រមព្រៀងនេះក៏បានរួមចំណែកដល់ការបើកចេញនូវទំព័រថ្មីមួយនៅអាស៊ីអាគ្នេយ៍ដែរ។ ពោលគឺ អាមេរិកបានដកទ័ពចេញពីឥណ្ឌូចិននិងអាស៊ីអាគ្នេយ៍; និន្នាការនៃសន្តិភាពនិងភាពអព្យាក្រឹត មានការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងតំបន់ ជាពិសេសបើកទូលាយលទ្ធភាពនៃការបង្កើតតំបន់មួយដែលមានស្ថិរភាព មិត្តភាព និងសន្តិភាព។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ បានបង្ហាញថា វៀតណាមបានឆ្លៀតយកការគាំទ្រពីបណ្តាប្រទេសសង្គមនិយម បណ្តាប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធនិងថែមទាំងប្រជាជនអាមេរិកដែលស្រឡាញ់សន្តិភាពទៀតផង ដើម្បីបង្កើតជារណសិរ្សប្រជា ជនពិភពលោកគាំទ្រវៀតណាមប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក។ ប្រការនេះបានបង្ហាញពីបាវចនានៃការបង្រួបបង្រួមកម្លាំងជាតិជាមួយកម្លាំងយុគសម័យនិងកម្លាំងជាតិជាមួយនឹងកម្លាំងអន្តរជាតិជាពិសេសបានរួមផ្សំវិស័យការទូតរដ្ឋជាមួយវិស័យការទូតប្រជាជនផងដែរ។

រយៈពេល៤៦ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែបទពិសោធន៏ទទួលបានកិច្ចចរចារនៅទីក្រុងប៉ារីសឆ្នាំ ១៩៧៣ នៅតែជាមេរៀនដ៏មានសារៈ សំខាន់ក្នុងដំណើរការសមាហរណកម្មរបស់ប្រទេសវៀតណាម៕

(VOVWORLD)

(VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មេដឹកនាំ​វៀតណាម​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​កម្ពុជា​ក្រោយ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR