Trending now

ភ្លេងនិងចំរៀងវៀតណាមធ្វើសមាហរណកម្មជាមួយពិភពលោក

13:14 | 16/06/2018

វង់ភ្លេង Sol Art របស់វៀតណាមទើបនឹងចូលរួមការប្រលងនិងមហោស្រពច្រៀងជាពួកអន្តរជាតិ Johannes Brahms 2017 នៅទីក្រុង Wernigeroder ប្រទេសអាល្លឺម៉ង់។ ការដែលទទួលបានពានរង្វាន់មាសលើកទីបីនៅក្នុងមហាស្រពប្រលងច្រៀងជាពួកអន្តរជាតិដ៏ធំនេះសរឲ្យឃើញថាសិល្បៈច្រៀងជាពួករបស់វៀតណាមកំពុងធ្វើសមាហរណកម្មជាមួយពិភពលោកជាជំហានៗ។

វង់ភ្លេង Sol Art របស់វៀតណាម

វង់ភ្លេង Sol Art របស់វៀតណាមទើបនឹងចូលរួមការប្រលងនិងមហោស្រពច្រៀងជាពួកអន្តរជាតិ Johannes Brahms 2017 នៅទីក្រុង Wernigeroder ប្រទេសអាល្លឺម៉ង់។ ការដែលទទួលបានពានរង្វាន់មាសលើកទីបីនៅក្នុងមហាស្រពប្រលងច្រៀងជាពួកអន្តរជាតិដ៏ធំនេះ សរឲ្យឃើញថាសិល្បៈច្រៀងជាពួករបស់វៀតណាមកំពុងធ្វើសមាហរណកម្មជាមួយពិភពលោកជាជំហានៗ។

នោះជាសម្រែកហូរកញ្ជ្រៀវគួរឲ្យមោទនៈនៅពេលដែលឈ្មោះវៀតណាមត្រូវបានប្រកាសឡើងនៅពិធីប្រគល់ពានរង្វាន់មាសនៃការប្រលងច្រៀងជាពួកអន្តរជាតិ Johannes Brahms ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩កក្កដាកន្លងទៅនេះ។ ដូច្នេះហើយក្រោយរយៈពេលហ្វឹកហាត់ ដ៏ពិបាកមក គ្រូនិងសិស្សក្នុងវង់ភ្លេង Sol Art របស់វៀតណាមដែលសមាជិកក្មេងជាង គេមានអាយុតែ៧ឆ្នាំប៉ុណ្ណោះបានទទួលលទ្ធផលមាសក្នុងការប្រលងច្រៀងបទចំរៀងប្រជាប្រិយ។

នេះជាលើកទីបីហើយដែល ក្រុម Sol Art វៀតណាមទៅចូលរួមមហោស្រពនៅទីក្រុង Wernigeroder។ ពីរលើកមុន Sol Art វៀតណាមធ្លាប់បានទទួលរង្វាន់មាសក្នុងការប្រលងនាឆ្នាំ២០១១និង២០១៣ដែលបទចំរៀង”មាន់រងាវឡែតែ” ជាចំរៀងមួយបទបានទទួលរង្វាន់។

នៅក្នុងការប្រលងឆ្នាំនេះ ក្រៅពីការច្រៀងបទចំរៀបប្រជាប្រិយ ក្រុមអ្នកចំរៀង វៀត ណាមក៏សំដែងជាលើកដំបូងនូវការច្រៀងជាពួករបស់នារីដែលទាមទាឲ្យសិល្បការិនីត្រូវតែមានសំនៀងខ្ពស់ៗ។ តាមតន្រ្តីករ Dang Chau Anh ជាគ្រូបង្វឹកសិល្បៈរបស់ក្រុម Sol Art វៀតណាមបានឲ្យដឹងថា៖ “យើងខ្ញុំមិនដាក់សេចក្ដីសង្ឃឹមច្រើនទេ ហើយដូចការរំពឹងទុកជាមុនក្រុមច្រៀងជាពួកនារីទទួលបានមេដាយប្រាក់ដោយមានពិន្ទុខ្ពស់បង្គួរ។ រីឯនៅក្នុងអំពូលប្រលងចំរៀងប្រជាប្រិយវិញ យើងខ្ញុំនៅតែរក្សាបាននូវសមត្ថភាពខ្ពស់ហើយបានទទួលមេដាយមាស។ ខ្ញុំគិតថា ចំពោះការប្រលងឆ្នាំនេះដែលមានការចូលរួមនៃក្រុមសិល្បៈខ្លាំងមកពី ដាណ្ណឺម៉ាក់ ន័រវែស អាហ្វរិកខាងត្បូង ទួរគី ហ្វីលីពីន ហុងកុងហើយពិសេសគឺប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់នោះគឺលទ្ធផលដូចពោលខាងលើនៃក្រុមវៀតណាមក៏គួរឲ្យពេញចិត្តដែរ”។

នៅក្នុងការប្រលងនិងមហោស្រពច្រៀងជាពួកអន្តរជាតិ Johannes Brahms 2017 វង់ភ្លេងវៀតណាមបានបង្កនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគណៈមេប្រយោគនិងទស្សនិកជន។ ស្ដីពីមូលហេតុនាំឲ្យក្រុមសិល្បៈវៀតណាមដណ្ដើមបានជោគជ័យនៅការប្រលងច្រៀងជាពួកអន្តរជាតិនេះតន្រ្តីករ Dang Chau Anh បានឲ្យដឹងទៀតថា៖ “យើងផ្ដោតខ្លាំងទៅលើការសំដែងចំរៀងប្រជាប្រិយដើម្បីបង្ហាញនូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់វៀតណាមជាមួយទស្សនិកជនអន្តរជាតិ។ ម៉្លេះហើយជារៀងរាល់ឆ្នាំយើងខ្ញុំសុទ្ធតែជ្រើស រើស ឮចំរៀងពិរោះៗរបស់បណ្ដាជនជាតិនៅតាមភូមិភាគទាំង៣នៃប្រទេសវៀតណាមដើម្បីយកទៅសំដែងនៅមហោស្រព Wernigeroder ប្រទេសអាល្លឺម៉ង់”។

ការច្រៀងជាពួកគឺជាស្ពានតភ្ជាប់មនុស្សជាមួយគ្នា តភ្ជាប់សន្តិភាព និងធ្វើឲ្យពិភព លោកល្អប្រសើរថែមទៀត។ ចាប់តាំងពីឆ្នាំ២០១១មក ក្រៅពីការចូលរួមការប្រលងច្រៀងជាពួកនៅបរទេស វៀតណាមក៏បើកការប្រលងសិល្បៈច្រៀងជាពួកអន្តរជាតិនៅនឹងក្រុងបុរាណ Hoi An ខេត្តQuang Nam ភូមិភាគកណ្ដាលវៀតណាមផងដែរ។ តាមរយៈការប្រលងនិងមហោ ស្រពទាំងនេះវៀតណាមមានឪកាសរៀនសូត្របទពិសោធន៍ពីមិត្តភក្ដិអន្តរជាតិក្នុងគោល បំណងពង្រីកប្រភេទសិល្បច្រៀងជាពួកនេះឲ្យអភិវឌ្ឍន៍ដល់កំរិតអន្តរជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ