Trending now

សោភណ្ណភាពដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញនៅខេត្ត Binh Dinh

21:43 | 10/05/2018 (ដោយ ស្រីពេជ្រ)

ភាពប្រសព្វគ្នាដ៏សុខដុមរវាងមេឃនិងដី របស់ភ្នំនិងសមុទ្រ គឺប្រកបភាពសុខសាន្តត្រានដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី នាំនូវមកសម្រស់ស្អាតរ៉ូមែនទិចទាក់ទាញជូនទេសចរណ៍ Binh Dinh។

Binh Dinh ជាខេត្តមួយ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាង ត្បូងវៀតណាម។ ទីនេះនៅរក្សាដដែលនូវលក្ខណៈរហោស្ថាននិងភាពសាមញ្ញជាមួយ នឹងធម្មជាតិធំល្វឹងល្វើយ។ នាឆ្នាំ ២០១៦ ទស្សនាវដ្តីអេឡិចត្រូនិកមានកិត្យានុភាព របស់អាមេរិក Business Insider បានជ្រើសរើសភូមិនេសាទ Bai Xep របស់ទីក្រុង Quy Nhon ខេត្ត Binh Dinh ជាទីមកដល់១ក្នុងចំណោមទីមកដល់ទាំង ១៦គួរឲ្យទាក់ ទាញរបស់ទ្វីបអាស៊ី។ តាមនោះ ភូមិនេសាទឆ្នេរសមុទ្រនេះ ត្រូវបានប្រដូចជា គ្រាប់ពេដ៏អាថ៌កំបាំងដែលមិនសូវមានភ្ញៀវទេសចរអន្តរជាតិស្គាល់ដល់ទេ។ ជុំវិញទី ក្រុង Quy Nhon នៅមានទីតាំងទេសចរណ៍កោះសមុទ្រស្អាតអស្ចារ្យដូចជាសមុទ្រ Ky Co សមុទ្រ Trung Luong កោះ Hon Kho និងកោះ Cu Lao Xanh ជាដើម។

លើសពីនេះទៅទៀត ខេត្ត Binh Dinh ត្រូវបានគេចាត់ទុកជាតំបន់នៃការហាត់ ក្បាច់គុននិងពិភពនៃការនិពន្ធអក្សរសាស្ត្រ។ និយាយអំពីក្បាច់គុន ចលនា ធ្វើកុបកម្មករិករដោយវីរៈបុរសអាវក្រណាត់ Tay Son-Nguyen Hue បំផុសឡើង។ សារៈមន្ទី Quang Trung ជានិច្ចកាលជាទីមកដល់ពេញនិយមរបស់ភ្ញៀវទេសចរ ដែលនេះជា កន្លែងរក្សានូវប្រវត្តិសាស្ត្ររបស់វីរៈបុរសមិនចេះចាញ់ដែលបានឈានចូលប្រវត្តិ សាស្ត្រ យោធាពិភពលោក។ បច្ចុប្បន្ន ខេត្ត Binh Dinh នៅរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេស វិសាលដែលបានបន្សល់ទុកតាំងពីយូរណាស់មកហើយ។

Quy Nhon, Binh Dinh ក៏ជាស្រុកកំណើតដែលចិញ្ចឹមទេពកោ សល្យល្បីឈ្មោះ ដូចជា កាវី Xuan Dieu, Han Mac Tu និង Yen Lan ជាដើម។ ជាពិសេសគឺអ្នកអក្សរ សាស្ត្រ Dao Tan ជាអ្នកដាក់ផែនគ្រឹះនិងលើកកំពស់សិល្បៈ Tuong របស់វៀតណាម ។ Binh Dinh ក៏ជាតំបន់ដីមជ្ឈមណ្ឌលព្រះពុទ្ធសាសនាភូមិភាគកណ្តាល ដោយមានវត្តជាង៧០០កន្លែង និងមាន ប្រព័ន្ធប្រាសាទ Cham បុរាណបំផុតផងដែរ។

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

៩៥ ឆ្នាំនៃបក្សកុម្មុយនិស្តវៀតណាម៖ បដាដឹកនាំប្រទេសជាតិឆ្លងកាត់គ្រប់ដំណាក់កាល
ការលើកកម្ពស់ឋានៈជាតិ៖ កម្លាំងដែលទទួលបានពីគោលនយោបាយការបរទេសឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងអត្តសញ្ញាណជាតិ
អង្គការប្រជាជន និងមិត្តភក្តិអន្តរជាតិជឿជាក់ថា សមាជជាតិលើកទី១៤ នឹងបើកដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍសម្រាប់ប្រទេសវៀតណាម
ខេត្ត និងក្រុងចំនួនប្រាំពីរនៅភាគខាងត្បូងកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដោយទូកឆ្លងកាត់ព្រំដែន និងប្រយុទ្ធប្រឆាំងនឹ
នាយករដ្ឋមន្ត្រី៖ បន្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងម៉ឺងម៉ាត់លើការអនុវត្តភារកិច្ច IUU