Trending now

កូវិដ១៩ មិនបានរារាំងការចរចារ RCEP ទេ

19:09 | 25/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ការរឹតត្បិតការធ្វើដំណើរដោយសារតែវិធានការណ៍បង្ការប្រយុទ្ធប្រឆាំងនឹងកូវិដ១៩ មិនជ្រៀតជ្រែកក្នុងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅពេលដែលការចរចារនឹងត្រូវប្តូរទៅជាកិច្ចប្រជុំតាមអ៊ិនធរណេតដើម្បីបង្កើន ពន្លឿនការបញ្ចប់កិច្ចព្រមព្រៀង។

សមាជិករបស់ RCEP នៅតែកំពុងស្វែងរកដំណោះស្រាយហើយសង្ឃឹមថាឥណ្ឌានឹងវិលត្រឡប់មករកតុចរចាវិញឆាប់ៗនេះ។

លោក Ronnarong Phoolpipat អគ្គអធិការកិច្ចពាណិជ្ជកម្មនិងជាប្រធានក្រុមចរចា RCEP របស់ថៃបានឲ្យដឹងថាកិច្ចពិភាក្សាតាមអ៊ិនធឺរណែតនាពេលថ្មីៗនេះគឺ «មានប្រសិទ្ធិភាពនិងប្រយោជន៍គួរឱ្យភ្ញាក់ផ្អើល»។ បណ្តាអ្នកចរចាបានសម្រេចនូវបញ្ហាជាច្រើនក្នុងរយៈពេល ២ ខែកន្លងមកនេះ និងសម្រេចបាននូវប្រសិទ្ធភាពលឿនសន្សំសំចៃពេលវេលានិងថវិកា។

ដូច្នោះហើយសមាជិក RCEP នឹងបញ្ចប់ការចរចាចំនួន ២០ ជំពូកដោយផ្អែកលើឯកសារច្បាប់ត្រឹមខែកក្កដាហើយនឹងធ្វើឯកសារសាធារណៈលើគ្រប់វិស័យពាក់ព័ន្ធ។

ខាងភាគីឥណ្ឌាលោក Ronnarong បានឲ្យដឹងថាសមាជិករបស់ RCEP នៅតែកំពុងស្វែងរកដំណោះស្រាយហើយសង្ឃឹមថាឥណ្ឌានឹងវិលត្រឡប់មករកតុចរចាវិញឆាប់ៗនេះ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR