Trending now

អ្នកជំនាញ៖ សកម្មភាពរបស់ចិននៅសមុទ្រខាងកើតផ្ទុយនឹងច្បាប់អន្តរជាតិ

06:18 | 23/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អ្នកជំនាញអន្តរជាតិជាច្រើនបានសម្តែងការមិនគាំទ្រចំពោះសេចក្តីប្រកាសរបស់ចិនក្នុងការបង្កើតអ្វើដែលហៅថា “ខ័ណ្ឌ Xisha” (ជាប្រជុំកោះ Hoang Sa – Paracel Island នៃប្រទេសវៀតណាម) និង “ខ័ណ្ឌ Nansha” (ជាប្រជុំកោះ Truong Sa – Spartly Island នៃប្រទេសវៀតណាម) ស្ថិតនៅដែលហៅថា “ទីក្រុង Sansha” ។

វៀតណាមកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីការពារអធិបតេយ្យនិងផលប្រយោជន៍ស្របច្បាប់អន្តរជាតិរបស់ខ្លួននៅក្នុងសមុទ្រខាងកើត ទន្ទឹមនឹងនេះដែរ ខិតខំរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

កាសែត The Economic Times នៅថ្ងៃទី ២១ ខែមេសា បានលើកឡើងថាសកម្មភាពរបស់ចិនមិនអើពើនឹងការទាមទាររបស់បណ្តាភាគីពាក់ព័ន្ធនៅក្នុងតំបន់ ដោយរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ក៏ដូចជាស្តង់ដារនិងច្បាប់អន្តរជាតិ។​

កាសែតនេះ បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវតែគោរពច្បាប់អន្តរជាតិ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។

នៅថ្ងៃដដែលនេះដែរ សារព័ត៌មាន Channel News Asia បានដកស្រង់សម្តីអ្នកជំនាញលោក Bill Hayton មកពីអង្គការ Chatham House (ចក្រភពអង់គ្លេស) បានលើកឡើងថា ប្រទេសចិនបានផ្តល់សច្ចាប័នដល់ UNCLOS ១៩៨២ ។ អនុសញ្ញានេះកំណត់យ៉ាងច្បាស់នូវតំបន់ណាដែលបណ្តាប្រទេសអាចនិងមិនអាចទាមទារនៅក្រោមអធិបតេយ្យរបស់ខ្លួន។ ទោះយ៉ាងណាចិនកំពុងដើផ្ទុយនឹង UNCLOS ១៩៨២ ដោយអះអាងអធិបតេយ្យនៅកន្លែងដាច់ស្រយាល។

សារព័ត៌មាន Asia Times ក៏បានលើកឡើងផងដែរថា សកម្មភាពរបស់ចិនគឺជាសញ្ញាច្បាស់មួយដែលបង្ហាញថាទីក្រុងប៉េកាំងកំពុង “ធ្វើដំណើរទៅឆ្ងាយ” ។

លោក Grigory Loksin អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាន - វិទ្យាស្ថានចុងបូព៌ានៃបណ្ឌិត្យសភា​វិទ្យាសាស្ត្ររុស្ស៊ី បានលើកឡើងថាសកម្មភាពរបស់ចិនបានរំលោភលើអនុសញ្ញា UNCLOS ១៩៨២ និងធ្វើឱ្យស្ថានភាពតំបន់កាន់តែស្មុគស្មាញនិងតានតឹង។

លោក Loksin ក៏បានលើកឡើងដែរថា ថ្នាក់ដឹកនាំវៀតណាមបានកសាងគោលនយោបាយប្រកបដោយការទទួលខុសត្រូវនិងសមហេតុផលក្នុងស្ថានភាពបច្ចុប្បន្ន។ តាមលោកថា វៀតណាមកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីការពារអធិបតេយ្យនិងផលប្រយោជន៍ស្របច្បាប់អន្តរជាតិរបស់ខ្លួននៅក្នុងសមុទ្រខាងកើត ទន្ទឹមនឹងនេះដែរ ខិតខំរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

យោងតាមអ្នកជំនាញរុស្ស៊ីរូបនេះ ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមកំពុងចាត់វិធានការបង្រួបបង្រួមអាស៊ាននិងផ្តល់នូវទស្សនៈរួមស្តីពីការរំលោភច្បាប់អន្តរជាតិរបស់ចិន។ ក្រៅពីនេះក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិវៀតណាមកំពុងខិតខំបញ្ជាក់ជំហររបស់ខ្លួនលើបញ្ហាសមុទ្រខាងកើតនិងទទួលបានការគាំទ្រពីប្រទេសជាច្រើន។

លោក Grigory Loksin បានសង្កត់ធ្ងន់ថា“ វៀតណាមបានបន្តអនុវត្តគោលនយោបាយសមាហរណកម្មនិងការទូតពហុភាគីឥតឈប់ឈរ។ គោលនយោបាយនេះបាននាំមកនូវជោគជ័យដ៏ធំធេងនិងកិត្យានុភាពខ្ពស់នៅលើឆាកអន្តរជាតិ”។

អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។

សូមរំលឹកថា នាថ្ងៃ ១៩ ខែមេសា ចំពោះព័ត៌មានសស្តីពីប្រទេសចិននាថ្ងៃ ១៨ ខែមេសា ឆ្នាំ ២០២០ បានប្រកាសបង្កើត “ស្រុក Xisha” (ត្រូវជាប្រជុំកោះ Hoang Sa – Paracel Island របស់វៀតណាម) និង “ស្រុក Nansha” (ត្រូវជាប្រជុំកោះ Truong Sa – Spratly Island របស់វៀតណាម) នៅ “ទីក្រុង Sansha” អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានថ្លែងថា៖

វៀតណាមបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពលើប្រជុំកោះ Truong Sa និង Hoang Sa។

ជំហរមិនផ្លាស់ប្តូររបស់វៀតណាមប្រឆាំងជាដាច់ខាតចំពោះការបង្កើត “ទីក្រុង Sansha” និងសកម្មភាពដែលពាក់ព័ន្ធ ពីព្រោះសកម្មភាពទាំងនេះរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម គ្មានតម្លៃនិងមិនបានទទួលស្គាល់ ដែលមិនមានអំណោយផលដល់ទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេស និងបង្កភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត តំបន់ និងពិភពលោក។

វៀតណាមស្នើ ឲ្យ ចិនគោរពអធិបតេយ្យភាពរបស់វៀតណាម លុបចោលការសម្រេចចិត្តខុសដែលទាក់ទងនឹងសកម្មភាពទាំងនោះ និងមិនមានសកម្មភាពស្រដៀងនាពេលអនាគត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR