Trending now

វៀតណាមចេញផ្សាយសៀវភៅចំនួន ២០ ក្បាល ស្តីពីអធិបតេយ្យភាពលើសមុទ្រនិងកោះរបស់វៀតណាម

18:05 | 21/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - សៀវភៅជាង ២០ ក្បាលស្តីពីសមុទ្រនិងកោះរបស់វៀតណាមនៃក្រុមហ៊ុនបោះពុម្ពផ្សាយព័ត៌មាននិងសារគមនាគមន៍ បានផ្តល់នូវភ័ស្តុតាងបញ្ចុះបញ្ចូលអំពីអធិបតេយ្យភាពលើសមុទ្រនិងកោះរបស់វៀតណាម។

វៀតណាមចេញផ្សាយសៀវភៅចំនួន ២០ ក្បាល ស្តីពីអធិបតេយ្យភាពលើសមុទ្រនិងកោះរបស់វៀតណាម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សៀវភៅជាច្រើនស្តីពីប្រវត្តិសាស្ត្រនិងអធិបតេយ្យភាពលើសមុទ្រនិងកោះរបស់វៀតណាមត្រូវបានបោះពុម្ពផ្សាយដើម្បីផ្តល់ព័ត៌មានច្បាស់លាស់អំពីប្រភពប្រវត្តិសាស្ត្រ ទីតាំងភូមិសាស្ត្រ និងការបង្កើតអធិបតេយ្យភាពរបស់វៀតណាមលើ ប្រជុំកោះ Hoang Sa (Paracel Islands) និងTruong Sa (Spratly Island)។

មិនត្រឹមតែផ្គត់ផ្គង់សំភារៈប៉ុណ្ណោះទេ សៀវភៅទាំងនេះក៏បង្ហាញពីការស្វែងរកឯកសារបុរាណនិងឯកសារប្រវត្តិសាស្ត្រយ៉ាងល្អិតល្អន់ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបំពេញបន្ថេមនូវភ័ស្តុតាងបញ្ចុះបញ្ចូលពីការបង្កើតអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa (Paracel Islands) និងTruong Sa (Spratly Island) របស់វៀតណាម។

សៀវភៅទាំង ២០ ក្បាលនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៃក្រុមហ៊ុនបោះពុម្ពផ្សាយព័ត៌មាននិងសារគមនាគមន៍ ជាមួយបណ្តាស្ថាប័ន អ្នកប្រាជ្ញប្រវត្តិ វិទូសាក្សីប្រវត្តិសាស្ត្រ ... អ្នកនិពន្ធកំពុងព្យាយាមប្រមូលឯកសារ ភ័ស្តុតាងច្បាប់ ភស្តុតាងប្រវត្តិសាស្ត្រ របស់វៀតណាមនៅសមុទ្រខាងកើត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ