Trending now

នាយករដ្ឋមន្រ្តីជប៉ុនបានស្នើចិនអោយមានកប្បកិរិយាអត់ធ្មត់ចំពោះបញ្ហាសមុទ្រខាងកើត

07:59 | 24/10/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នៅក្នុងកិច្ចពិភាក្សាជាមួយអនុប្រធានរដ្ឋចិនលោក Wángqíshàn នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shizo បានស្នើអោយចិន បញ្ឈប់រាល់សកម្មភាពថ្មីៗ នៅក្នុងសមុទ្រខាងកើត។

លោកនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo (រូបថតៈ Reuters)

នាថ្ងៃទី២៣ ខែតុលា លោកនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់និងអង្គការអន្តរជាតិនានា ក្នុងឱកាសចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជ Naruhito។ លោកនាយករដ្ឋមន្រ្តី Abe បានជួបពិភាក្សាជាមួយអនុប្រធានរដ្ឋចិន លោក Wángqíshàn រួមជាមួយនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ សឹង្ហបុរីនិងថៃផងដែរ។

ក្នុងជំនួបជាមួយអនុប្រធានរដ្ឋចិន លោក Wángqíshàn ភាគីទាំងពីរបានឯកភាពលើវិធានការណ៍នានា សំដៅអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដើម្បីអនុវត្តប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping នៅប្រទេសជប៉ុន គ្រោងនឹងប្រព្រឹត្តទៅនារដូវផ្ការីកឆ្នាំ ២០២០។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិជ្ជាជីវៈរវាងភាគីទាំងពីរ។

លោកនាយករដ្ឋមន្រ្តី Abe បានស្នើឱ្យចិនត្រូវអត់ធ្មត់នូវសកម្មភាពថ្មីៗនេះរបស់ខ្លួននៅក្នុងតំបន់សមុទ្រខាងកើត ដែលប៉ះពាល់ដល់សន្តិសុខដែនសមុទ្រក្នុងតំបន់។ លោក Abe ក៏បានលើកឡើងនូវការព្រួយបារម្ភ ចំពោះការដែល នាវារបស់ចិនបានលុកលុយដែនទឹក សមុទ្រ Senkaku/Diaoyu ដែលកំពុងជាប់ជម្លោះជាមួយជប៉ុន ហើយជប៉ុនអះអាងអធិបតេយ្យភាព។

នៅក្នុងបណ្តាកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង ថៃ និងសឹង្ហបូរី នាយករដ្ឋមន្រ្តី លោក Abe បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងជប៉ុននិងបណ្តាប្រទេសនេះ ព្រមទាំងបានសន្យាថានឹងខិតខំលើកកម្ពស់ទំនាក់ទំនងនោះលើគ្រប់វិស័យ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ