Trending now

សម្ដេចហ៊ុន សែន រំលឹកដល់ពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ១៩

09:58 | 01/06/2020

សម្ដេចអគ្គមហាសេនាតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជានៅនៅព្រឹកថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២០នេះ បានបង្ហោះរូបថត ជាមួយក្រុមគ្រួសារ និងរំលឹកដល់ពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ១៩។

សម្ដេចអគ្គមហាសេនាតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ Freshnews)

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងផេកហ្វេសប៊ុកសម្តេចថាសូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩​ ដ៏កាចសាហាវ​ បេីទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។

យេីងមិនបានភ្លេចទេពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុនចាប់តាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសមានសុខសន្តិភាពនិងរីកចម្រេីនមកដល់សព្វថ្ងៃ។ សុំអរគុណអ្នកដែលបានបង្ហោះរូបខ្ញុំនិងក្រុមគ្រួសារ​ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិទម្រាំយេីងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយេីងមិនត្រូវបណោ្តយ ខ្លូនអោយរងគ្រោះថ្នាក់ដោយសារតែការធ្វេសប្រហែសនឹងការមេីលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ​១៩នោះទេ។ អរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព​ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩​ នៅទូទាំងប្រទេស។ សូមជូនពរបប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា៕

(ប្រភពព័ត៌មាន: FreshNews)

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ