Trending now

ជប៉ុនសំដែងការប្រឆាំងជំទាស់ចំពោះការដែលនាវាចិនរំលោភបំពានលើដែនសមុទ្ររបស់ខ្លួន

09:08 | 12/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថាជប៉ុនបានបន្តទទួលរបាយការណ៍អំពីហេតុការណ៍នានាដែលពាក់ព័ន្ធនឹងសកម្មភាពនាវាចិនហើយ ភ្លាមៗមួយរំពេច ជប៉ុនក៏បានសម្តែងការប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះទីក្រុងប៉េកាំងតាមរយៈផ្លូវការទូតផងដែរ

តំបន់ប្រជុំជម្លោះដែលជប៉ុននិងហៅថាកោះ Senkaku ខណៈដែលចិនហៅថា កោះ Diaoyudao (រូបថត៖ Japan Times)

ប្រទេសជប៉ុនបានរិះគន់ចំពោះការដែលនាវាចិនរំលោភបំពានជាបន្តបន្ទាប់លើដែនសមុទ្ររបស់ជប៉ុន រួមទាំងការដេញតាមចាប់នាវានេសាទរបស់ប្រទេសនេះផងដែរ។

នាថ្ងៃទី ១១ ខែឧសភា ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថាជប៉ុនបានបន្តទទួលរបាយការណ៍អំពីហេតុការណ៍នានាដែលពាក់ព័ន្ធនឹងសកម្មភាពនាវាចិនហើយ ភ្លាមៗមួយរំពេច ជប៉ុនក៏បានសម្តែងការប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះទីក្រុងប៉េកាំងតាមរយៈផ្លូវការទូតផងដែរ។

មន្រ្តីជប៉ុនបានព្រមានថាសកម្មភាពរបស់ចិនអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិនិយាយរួម ដែលក្នុងនោះរួមមានការងារទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ១៩ផងដែរ។

គួរជម្រាបថា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែឧសភា នាវាឆ្មាំសមុទ្រចិនបាន ដេញតាមចាប់ឬចូលខិតមកជិតនាវានេសាទជប៉ុនចំនួន៣ដងនៅដែនសមុទ្រ ជុំវិញប្រជុំកោះដែលជប៉ុននិងហៅថាកោះ Senkaku ខណៈដែលចិនហៅថាកោះ Diaoyudao ។

កងកម្លាំងឆ្មាំសមុទ្រជប៉ុន (JCG) បានស្នើឱ្យនាវាចិនចាកចេញពីតំបន់នោះហើយថែមទាំង ដាក់ពង្រាយនាវាយាមល្បាតមួយក្រុមដើម្បីការពារនាវានេសាទនេះផងដែរ៕

នាវាសមុទ្រចិនបានដំណើរការជាបន្តបន្ទាប់នៅក្នុងដែនសមុទ្ររបស់ជប៉ុនអស់រយៈពេល ២៦ ម៉ោង ហើយហេតុការណ៍នេះបន្តកើតមានឡើងដែលធ្វើឲ្យតំបន់ សមុទ្រនេះកាន់តែមានភាពតានតឹងតែម្តង៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ