Trending now

កម្ពុជា នៅតែជំរុញឲ្យមានការលើកកម្ពស់ផលិតភាពរបស់វិស័យ SME និងការធ្វើពិពិធកម្មសេដ្ឋកិច្ច

14:11 | 18/06/2019 (ប្រភព៖ cnc.com.kh)

វិស័យសហគ្រាសធុនតូច និងមធ្យមឬហៅថា SME បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យការងារ។ វិស័យនេះ ក៏បានដើរតួសំខាន់ផងដែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក ដោយការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗ និងចំណេះដឹងដ៏ច្រើន។

កម្ពុជានៅតែជំរុញឲ្យមានការលើកកម្ពស់ផលិតភាពរបស់វិស័យ SME និងការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលកំពុងដំណើរការរៀបចំនោះ ឆាប់ចេញជារូបរាងឡើង ដើម្បីគាំទ្រដល់ការលើកកម្ពស់ផលិតភាពរបស់សហគ្រាស SMEទាំងនោះ និងចូលរួមជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។ ធនាគារSMEនេះ នឹងដើរតួនាទី ជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការលើកកម្ពស់ផលិតភាពសហគ្រាសធុនតូច និងមធ្យម និងការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។

ការបង្កើតធនាគារ SMEនេះ ដោយសារកន្លងមក វិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាប្រឈមទៅនិងការទទួលបានកម្ចីពីធនាគារ ដើម្បីយកមកពង្រីកអាជីវកម្មរបស់ខ្លួន។ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្រេចផ្តល់ថវិកាចំនួន១០០លានដុល្លារអាមេរិក សម្រាប់ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ បើតាមធនាគារឯកជនមួយ បានឲ្យដឹងថា ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម SME ដែលចង់ខ្ចីលុយ ពីធនាគារដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន គួរតែគត់ត្រានូវចំណូលចំណាយ ឬមានរបាយការណ៍ហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ធនាគារក្នុងការធ្វើការវិនិច្ឆ័យ។

អ្នកជំនាញបានលើកឡើងថា ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមកម្ពុជាឲ្យកាន់តែប្រសើរឡើង គឺការសិក្សាអំពីលទ្ធភាពឱ្យធនាគារ SME ជំរុញការអនុវត្តគោលនយោបាយលើកទឹកចិត្ត ផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យអាទិភាពដូចជា កសិឧស្សាហកម្ម វិស័យផលិតកម្ម និងទេសចរណ៍ជាដើម ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានសហគ្រាសខ្នាតតូច និងមធ្យម SME សរុបនៅកម្ពុជាចំនួន៥១ ម៉ឺន មូលដ្ឋាន។ ក្នុងនោះ សហគ្រាស កម្មន្តសាល មានចំនួនជាង ១៥ម៉ឺន មូលដ្ឋាន និងបានបង្កើតការងារជូនប្រជាជនកម្ពុជាជាច្រើនកន្លែង។ ក្នុងចំណោមសហគ្រាស កម្មន្តសាលទាំងនោះ មានដូចជា សហគ្រាសកែច្នៃចំណីអាហារ និងភេសជ្ជៈ តម្បាញ និងកាត់ដេរសម្លៀកបំពាក់។

(ប្រភព៖ cnc.com.kh)

(ប្រភព៖ cnc.com.kh)

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR