Trending now

តំណាងស្ថាប័នធំៗរបស់ UN ជួបពិភាក្សាជាមួយ ប្រមុខការទូតកម្ពុជា ត្រៀមរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំរបស់សម្ដេចតេជោ ជាមួយនឹងអង្គការដៃគូអភិវឌ្ឍ

00:54 | 15/05/2019 (ប្រភព៖ Fresh News)

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រី Cristian Mundate តំណាងអង្គការ UNICEF, លោក Nick Bersford តំណាងអង្គការ UNDP និង លោក Sardar Umar Alam តំណាងអង្គការ UNESCO ចូលជួបសម្តែងការគួរសម និងជូនសារតាំង។

ជំនួបនេះ គឺធ្វើឡើងក្នុងបំណង ដើម្បីពិភាក្សាគ្នា ក្នុងការរៀបចំកិច្ចសន្ទនាជាប្រចាំឆ្នាំ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយនឹងអង្គការដៃគូអភិវឌ្ឍ ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។ នេះបើតាម លោក សឹម វីរៈ ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួប។

ទីប្រឹក្សាក្រសួងការបរទេសរូបនេះ បានបញ្ជាក់ថា កិច្ចសន្ទនាប្រចាំឆ្នាំរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ នឹងលើកឡើងនៅប្រធានបទ ៣សំខាន់ៗ រួមមាន៖ ទី១ កិច្ចគាំពារសង្គម , ទី២ ៖ ទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ និងទី៣៖ ការត្រួតពិនិត្យរបាយការណ៍ជាតិ ដោយស្ម័គ្រចិត្ត ដែលរៀបចំធ្វើឡើង នៅខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

លោក សឹម វីរៈ បានបន្ថែមទៀតថា វេទិកាត្រួតពិនិត្យដោយស្មោះចិត្តនេះ គឺជាវេទិកាដ៏សមស្របរបស់កម្ពុជា ដើម្បីបង្ហាញជូន សហគមអន្ដរជាតិ អំពីជោគជ័យរបស់កម្ពុជាកន្លងមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ នាពេលកន្លងមក។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបតិ្ដការកន្លងមក របស់ក្រុមទីភ្នាក់ងារនៃ អង្គការសហប្រជាជាតិ និងការចូលរួមចំណែកសេដ្ឋកិច្ចសង្គមរបស់កម្ពុជា នាពេលកន្លងមកនេះ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ