Trending now

សម្តេចតេជោ ហ៊ុន សែន និង លោក Moon Jae-in អញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ

00:54 | 15/05/2019 (យោងតាម Fresh News សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក Moon Jae-in ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅវិមានសន្តិភាព ។

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែងក្នុងវេទិកា (រូបថតៈ Fresh News)

អញ្ជើញថ្លែងក្នុងវេទិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ថ្មីៗនេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែលម្អបរិស្ថានធុរកិច្ច និងវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយថ្លៃដើម និងថ្លៃប្រតិបត្តិការធុរកិច្ច។ រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថតៈ Fresh News)

សម្ដេចតេជោ បានថ្លែងទៀតថា «យើងបានបង្កើត យន្តការសន្ទនាមួយ ហៅថា «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ខ្ញុំ ដោយមានការចូលរួមពីរដ្ឋមន្ត្រី គ្រប់ក្រសួង-ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យប្រមាណ៣០០នាក់ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ យន្តការនេះ ផ្ដល់ឱកាសឲ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្រប ដើម្បីដោះស្រាយ។ រាល់ការសម្រេច នៅក្នុងវេទិកានេះ ត្រូវបានចាត់ទុក ជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី»

ទិដ្ឋភាពនៃវេទិកា (រូបថតៈ Fresh News)

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសូមធានាជូនអ្នកវិនិយោគ គ្រប់រូបនូវបរិស្ថានប្រកប ដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូ- សេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

(យោងតាម Fresh News សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(យោងតាម Fresh News សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR