Trending now

ធុរកិច្ចវៀតណាមនៅកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍

13:16 | 17/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី១៤ ខែកុម្ភៈ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅជំនួបសំណេះសំណាលរវាងធុរកិច្ចវៀតណាម និងធុរកិច្ចខ្មែរដើមកំណើតវៀតណាមនៅកម្ពុជាឆ្នាំ ២០២៣។

សមាគមធុរកិច្ចវៀតណាមនៅចក្រភពអង់គ្លេសបង្កើនទំនាក់ទំនងអាជីវកម្មរវាងប្រទេសទាំងពីរ សមាគមធុរកិច្ចវៀតណាមនៅចក្រភពអង់គ្លេសបង្កើនទំនាក់ទំនងអាជីវកម្មរវាងប្រទេសទាំងពីរ
សមាគមធុរកិច្ចវៀតណាមនៅឡាវ៖ សាមគ្គីភាព - ការច្នៃប្រឌិត - កិច្ចសហប្រតិបត្តិការ - អភិវឌ្ឍន៍ សមាគមធុរកិច្ចវៀតណាមនៅឡាវ៖ សាមគ្គីភាព - ការច្នៃប្រឌិត - កិច្ចសហប្រតិបត្តិការ - អភិវឌ្ឍន៍
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត ថ្លែងមតិក្នុងជំនួប (រូបថត៖ vov.vn)
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត ថ្លែងមតិក្នុងជំនួប (រូបថត៖ vov.vn)

មានប្រសាសន៍ក្នុងជំនួបនេះ លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា ទោះបីមានការលំបាកជាច្រើនក៏ដោយក៏សហគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជា នៅតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំនះ និងអនុវត្តយ៉ាងល្អនូវផែនការផលិត និងវិនិយោគលើអាជីវកម្ម ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលបានកំណត់។ ទន្ទឹមនឹងនោះ ធុរកិច្ចទាំងឡាយបានសហការគ្នា និងសម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន បង្ហាញពីតួនាទី និងការទទួលខុសត្រូវក្នុងទំនាក់ទំនងអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម សកិ្តសមជាស្ពានតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងជំនួប ប្រតិភូទាំងឡាយបានផ្តោតសំខាន់លើការដោះស្រាយការលំបាក ពង្រឹងការតភ្ជាប់រវាងធុរកិច្ចវៀតណាម និងធុរកិច្ចខ្មែរដើមកំណើតវៀតណាម បង្កើតបណ្តាញព័ត៌មានដើម្បីចែករំលែកបទពិសោធន៍ និងជួយគ្នាទៅវិញទៅមកក្នុងការជំនះរាល់ការលំបាកលើវិស័យអាជីវកម្ម និងការអភិវឌ្ឍ ដើម្បីរួមចំណែកឲ្យកាន់តែច្រើនថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗ​។

ចែករំលែកជាមួយការលំបាករបស់សហគមន៍ធុរកិច្ច លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត បានស្នើថា ស្ថាប័នមានសមត្ថកិច្ចត្រូវការធ្វើបច្ចុប្បន្នភាពនូវព័ត៌មាន ស្ថានភាពកម្ពុជា ទំនាក់ទំនងវៀតណាម-កម្ពុជា ក៏ដូចជាធ្វើបច្ចុប្បន្នភាពនូវគោលនយោបាយ គោលការណ៍ថ្មីស្តីពីពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងសមស្រប។ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតក៏បានស្នើឲ្យប្រមូលមតិយោបល់ និងសំណើរបស់ធុរកិច្ច និងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដើម្បីមានការចាត់វិធានការជួយឧបត្ថម្ភឱ្យបានសមស្រប និងជំរុញសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់ធុរកិច្ចវៀតណាមនៅប្រទេសកម្ពុជា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR