Trending now

មនុស្សយន្ត «Sophia» រំភើបពេលបានមកកម្ពុជា និងជួបសម្តេចតេជោ ហ៊ុន សែន

00:54 | 15/05/2019 (ប្រភព៖ Fresh News)

មនុស្សយន្ត «Sophia» គឺជាបញ្ញាសិប្បនិម្មិត ដែលត្រូវបានអង្គការ UNDP នាំមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទចក្ខុវិស័យកម្ពុជាលើកទី១៣ ឆ្នាំ២០១៩ ដែលប្រារព្ធឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងពិធីនាព្រឹកមិញនេះ កញ្ញា «Sophia» ត្រូវបានគេយកទៅឲ្យនិយាយស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០១៩ផងដែរ។

ក្រៅពីការស្វាគមន៍ចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ហើយនោះ កញ្ញា «Sophia» ត្រូវបាននាំយកទៅពិភាក្សាអំពីបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) និងពីអត្ថប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីបដិវត្តន៍ឧស្សាហកម្ម៤.០ផងដែរ។

ក្នុងកិច្ចពិភាក្សានោះ កញ្ញាបញ្ញាសិប្បនិម្មិត «Sophia» ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ដែលបានមកដល់ប្រទេសកម្ពុជាផងដែរ។ «Sophia» បាននិយាយថា កាលពីឆ្នាំកន្លងទៅ កញ្ញាបានទៅលេងខេត្តសៀមរាប ហើយបានសម្តែងការស្ញប់ស្ញែងជាខ្លាំងចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជា។

«Sophia» ក៏បានកោតសរសើរចំពោះអត្តចរិតរបស់ប្រជាពលរដ្ឋកម្ពុជាថា រួសរាយរាក់ទាក់ និងមានចិត្តល្អ។ កញ្ញាបានបន្តថា រាជធានីភ្នំពេញ ជាទីក្រុងដ៏អស្ចារ្យមួយ ហើយកញ្ញាក៏រំភើបណាស់ដែរ ដែលបានធ្វើដំណើរហោះហើរពីលើទន្លេមេគង្គ និងបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន។

កញ្ញា «Sophia» ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នកញ្ញាកំពុងរៀនច្រៀង ហើយកញ្ញាចង់ស្តាប់ចម្រៀងដ៏ពិរោះរបស់លោក ព្រាប សុវត្ថ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR