Trending now

ក្រុមហ៊ុនចិនមួយ គ្រោងនឹងទិញអង្ករដោយផ្ទាល់ពីកម្ពុជា ទៅប្រទេសចិន

07:23 | 10/05/2019

លោក Peter Liu នាយកក្រុមហ៊ុន Shenzhen Zhongnong Grain Co., Ltd បានឲ្យដឹងថា ក្រុមហ៊ុន Shenzhen Zhongnong Grain គ្រោងនឹងនាំចេញអង្ករពីកម្ពុជា ទៅប្រទេសចិនដោយផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែកលើក្រុមហ៊ុនដទៃទៀតឡើយ។

ការលើកឡើងរបស់លោក Peter Liu ធ្វើឡើងក្នុងឱកាសដែលលោកត្រូវបានអនុញ្ញាត ឲ្យជួបពិភាក្សាជាមួយលោក មូល សារិទ្ធី អគ្គលេខាធិការតំណាងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងគោលបំណងពិភាក្សាពី លទ្ធភាពលើកិច្ចសហការទិញអង្ករពីកម្ពុជា។

លោក Peter Liu ឲ្យដឹងថា ក្រុមហ៊ុន Shenzhen Zhongnong Grain ធ្លាប់បាន និងកំពុងទិញអង្ករពីកម្ពុជា តាមរយៈក្រុមហ៊ុន COFCO អស់រយៈពេលជាង៦ឆ្នាំហើយ ប៉ុន្តែបច្ចុប្បន្នកំពុងស្វែងរកដៃគូផ្សេងៗទៀត ដើម្បីទិញអង្ករផ្ទាល់ពីកម្ពុជា។

លោកបន្ដថា ក្រុមហ៊ុនមានបំណងអញ្ជើញតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកមួយចំនួនចូលរួមពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងសៀងហៃ ប្រទេសចិននៅថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

បន្ទាប់ពីបានពិភាក្សា និងចែករំលែកព័ត៌មានគ្នារួចមកភាគីទាំង២បានបញ្ជាក់ពីជំហរ ក្នុងការសហការគ្នាលើការងារខាងលើ ដើម្បីជួយសម្រួលឱ្យក្រុមហ៊ុនចិននានាជួបពិភាក្សា ជាមួយសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ប្រសិនបើអាចឈានដល់ការចុះកុងត្រាទិញលក់អង្ករ ក្នុងកម្មវិធីពិព័រណ៌សៀងហៃក្នុងពេលខាងមុខនេះ៕

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR