Trending now

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ៣៧ម៉ឺននាក់ មកកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍ សៀមរាបសង្រ្គាន្ត រយៈពេល៣ថ្ងៃ

23:36 | 17/04/2019 (ប្រភព៖ Fresh News)

ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្គាន្ត លើកទី១ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ នៅខេត្តសៀមរាប គឺមានភ្ញៀវមកទស្សនាកំសាន្ដនៅតំបន់រមណីយដ្ឋានអង្គរ និងសៀមរាប-អង្គរ ប្រមាណជាង៣៧ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ សម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ ថ្ងៃសៀមរាបសង្ក្រាន្ត លើកទី១ គឺមានភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបមានចំនួនប្រមាណជាង៣៧ម៉ឺននាក់។ ក្នុងនោះ៖ ភ្ញៀវជាតិមានចំនួនប្រមាណជាង៣៥ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន២៦,៦៦១នាក់ កើន+៥.៤២% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន២៥,២៩២នាក់។

លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង៨ម៉ឺននាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណជាង៧ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន១៤,៧៥៤នាក់ កើន+១៣.១៧% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន ១៣,០៣៦នាក់។

សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង១៤ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង ១៤ម៉ឺននាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ៦,១២៩នាក់ មានការចុះ -៨.៧១% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន៦,៧១៤នាក់។ ចំណែកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណជាង ១៥ ម៉ឺននាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណជាង១៥ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៥,៧៧៨នាក់ មានការកើនឡើង +៤.២៥% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន៥,៥៤២នាក់៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ