Trending now

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់

10:44 | 21/09/2018 (អត្ថបទនិងរូបថត៖ FB Samdech Hun Sen, Cambodian Prime Minister)

យុគសម័យ - នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Markkus Benjamin Koob សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ដែលជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក Markkus Benjamin Koob បានអបអរសាទរ និងបានពាំនាំនូវការអបអរសាទរពីអធិការបតីលោកស្រី Angela Markel ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតកន្លងមកនេះ។ លោកបានសំណេះសំណាលថា នេះជាលើកទីមួយហើយដែលលោកបានមកកាន់ប្រទេសកម្ពុជា ដ៏ស្រស់ស្អាត និងបានឃើញពីការរីកចម្រើនយ៉ាងច្រើន។ លោកមានការពេញចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន រួមទាំងការយកចិត្តទុកដាក់របស់សម្តេចតេជោ ក្នុងការផ្តល់នូវកិច្ចគាំពារសង្គមដល់កម្មករ កម្មការិនីតាមរោងចក្រ ជាពិសេសកម្មការិនីមានផ្ទៃពោះ។

ទន្ទឹមនឹងនេះដែរ លោកបានសំដែងនូវការអបអរសាទរនិងរីករាយដែលមានក្រុមហ៊ុននិងរោងចក្រធំៗមកវិនិយោគនៅកម្ពុជាលើទីផ្សារវាយនភ័ណ្ឌដែលមានគុណភាពនាំចេញទៅទីផ្សារអឺរ៉ុប។ លោកក៏បានបញ្ជាក់សារជាថ្មីថា អាល្លឺម៉ង់រីករាយបន្តគាំទ្រហើយត្រៀមខ្លួនជាស្រេចក្នុងការជួយជំរុញការអភិវឌ្ឍដែលឈរលើទំនាក់ទំនងដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងវអំណរគុណជូនចំពោះ អធិការបតី អាល្លឺម៉ង់លោកស្រី Angela Markel ដែលបានផ្ញើសារអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតផង និងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោផងដែរ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ល័ក្ខខ័ណ្ឌការងារល្អប្រសើររបស់កម្មករកម្មការិនី គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចតេជោបានជម្រាបផងដែរអំពីការអញ្ជើញចុះទៅជួបប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុន និងជាពិសេសគឺកម្មករកម្មការិនីចំនួន ៨ ម៉ឺននាក់រួចមកហើយ ហើយតាមរយៈជំនួបនេះគឺដើម្បីជំរុញការអនុវត្តកិច្ចគាំពារសង្គមនិងល័ក្ខខ័ណ្ឌការងារនៅតាមរោងចក្រនីមួយៗអោយកាន់តែប្រសើរឡើង ដូចជារោងចក្រត្រូវមានទីកន្លែងនិងផ្តល់អាហារថ្ងៃត្រង់ដល់កម្មករ និងមានគិលានដ្ឋាន និងកន្លែងបំបៅដោះកូន និងផ្តល់លទ្ឋភាពអោយមានការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ។ ចំពោះស្ត្រីក្រោយសម្រាលកូនរួចហើយ គឺនឹងទទួលបានបានទទួលថវិកា ១០០ ដុល្លារ សម្រាប់កូនម្នាក់ ហើយទទួលបានប្រាក់ខែ១២០% ព្រមទាំងបានឈប់សម្រាក៣ខែទៀតផង។ ចំពោះប្រាក់ខែកម្មករប្រចាំឆ្នាំក៏ត្រូវឡើងជារៀងរាល់ឆ្នាំផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរថាក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មីនេះ គឺនឹងបន្តខិតខំធ្វើយ៉ាងណាដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយសង្គម។ កម្ពុជា និងអាល្លឺម៉ង់នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែល្អរឹងមាំថែមទៀតដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

(អត្ថបទនិងរូបថត៖ FB Samdech Hun Sen, Cambodian Prime Minister)

(អត្ថបទនិងរូបថត៖ FB Samdech Hun Sen, Cambodian Prime Minister)

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR