Trending now

រដ្ឋសភានិងព្រឹទ្ធសភាបារាំងពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត

16:02 | 28/02/2020 (បកប្រែដោយ ហេង វុធ្ធី)

នាថ្ងៃទី ២៧ ខែកុម្ភៈក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមក្នុងរដ្ឋសភាបារាំង បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីស្ថានភាពនៅសមុទ្រខាងកើតក្រោម ប្រធានបទ“ សមុទ្រខាងកើត៖ បញ្ហាប្រឈមនិងកាលានុវត្តភាពសម្រាប់បារាំងនិងវៀតណាម”។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vov.vn)

សិក្ខាសាលានេះមានការចូលរួមរបស់ លោក Nguyen Thiep ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសបារាំង រួមទាំងអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ គ្រូបង្រៀននៅសាកលវិទ្យាល័យ អ្នកការទូត អ្នកសារព័ត៌មានជាច្រើនរូបទៀតផង។

អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកការទូតនិងអ្នកនយោបាយក៏ដូចជាអ្នកចូលរួមបានផ្តោតការយកចិត្តទុកដាក់លើការពិភាក្សាអំពីប្រធានបទ“ បញ្ហាប្រឈមខាងភូមិសាស្ត្រនិងច្បាប់នៅសមុទ្រខាងកើតចំពោះប្រទេសនានាដែលជាប់សុទ្រខាងកើត និងប្រទេសមហាអំណាច រួមទាំងរវាងភាពតានតឹងនិងកិច្ចសហប្រតិបត្តិការ”។

សិក្ខាសាលាអន្តរជាតិស្តីពីស្ថានភាពនៅសមុទ្រខាងកើតដែលធ្វើឡើងដំណាលគ្នាទាំងព្រឹទ្ធសភានិងរដ្ឋសភាបារាំង ដោយចាត់ទុកថានេះគឺជាព្រឹត្តិការណ៍នយោបាយពិសេសមួយ ដែលបង្ហាញចំណាប់អារម្មណ៍របស់បារាំងចំពោះស្ថានភាពនៅសមុទ្រខាងកើតផងដែរ។ សមុទ្រខាងកើតត្រូវបានបារាំងកំណត់ថាជា មជ្ឈភាពនៃតំបន់ធំមួយដែលបារាំងក៏ដូចជាប្រទេសមួយចំនួនទៀតប្រើពាក្យថា «ឥណ្ឌា - ប៉ាស៊ីហ្វិក»។

នាឆ្នាំ ២០១៩ កន្លងមក បារាំងបានដាក់ចេញនូវយុទ្ធសាស្ត្រជាក់លាក់មួយសម្រាប់ឥណ្ឌូ - ប៉ាស៊ីហ្វិកដោយផ្តោតសំខាន់លើសមុទ្រខាងកើត ដែលជាតំបន់មានភាពតានតឹងជាច្រើនកំពុងកើតឡើង និងគំរាមកំហែងដល់សេរីភាពនាវាចរណ៍និងអាកាសចរណ៍អន្តរជាតិ។ ក្នុងយុទ្ធសាស្ត្រនេះបារាំងក៏បានបញ្ជាក់ផងដែរថានឹងបន្តពង្រឹងវត្តមានរបស់ខ្លួននៅសមុទ្រខាងកើត ដើម្បីរួមចំណែកដល់សន្តិសុខនិងធានានូវសេរីភាពនៃការធ្វើនាវាចរអាកាសចរណ៍ក្នុងតំបន់សមុទ្រអន្តរជាតិដ៏សំខាន់ៗនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ