Trending now

សម្ដេច ទៀ បាញ់ នឹងប្រគល់ផែនទី ព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត១/២៥០០០ ដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធ យកទៅប្រើប្រាស់

16:36 | 26/08/2020 (បូកសរុបដោយឌីណា)

សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងប្រគល់ទទួលផែន ទីឋាន លេខាព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីយក ទៅប្រើប្រាស់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ។

ពិធីកម្ពុជាបានទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម ។ ((រូបថត៖ dap.com.khmer)

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម ។ ការទទួល នេះបន្ទាប់ពីគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការព្រំដែន និងជាប្រធាន គណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀតណា មដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម បានជួបប្រគល់ ទទួលផែនទីឋានលេខា ព្រំដែនគោកខ្នាត ១/២៥ ០០០ រវាងកម្ពុជា-វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ។

ពាក់ព័ន្ធនឹងព្រំដែននេះដែរ ក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃ២៥ សីហា សម្ដេចតេជោ បានបញ្ជាឲ្យលោក វ៉ា គឹមហុង ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការ បោះបង្គោលព្រំដែន។ សម្ដេចតេជោ ក៏បានណែនាំ ទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជា ពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែនដែរ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោក រួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di
កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន