Trending now

កម្ពុជាស្នើឲ្យចិន ពន្លឿនការចរចា ពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្ម មួយចំនួនទៀត

23:53 | 30/07/2020

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យភាគីចិនពន្លឿនការចរចា ពិធីសារ អនាម័យ និងភូតគាមអនាម័យ ទៅលើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខា សម្រាប់នាំចេញ ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច និងសំបុកទឹកមាត់ត្រចៀកកាំជាដើម ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យភាគីចិនពន្លឿនការចរចា ពិធីសារ អនាម័យ និងភូតគាមអនាម័យ ទៅលើផលិតផលកសិកម្មមួយចំនួនទៀត ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០» រវាងកម្ពុជា-ចិន នៅ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រំលឹកថា កន្លងទៅ កម្ពុជា-ចិន បានចុះពិធីសារ អនាម័យ និងភូតគាមអនាម័យ ជាបន្តបន្ទាប់ ក្នុងការនាំចេញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិន រួមមាន អង្ករ ដំឡូងមី ពោត ចេក និងផ្លែស្វាយ។

លោក បានថ្លែងថា «សូមស្នើសុំភាគីចិនជួយពន្លឿនការចរចាពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់នាំចេញ ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និងសំបុកទឹកមាត់ត្រចៀកកាំ»។

លើសពីនេះ រដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានស្នើភាគីចិនឲ្យជួយគាំទ្រអភិវឌ្ឍន៍ធុរកិច្ច ដែលកំពុងងើបឡើង ដូចជា សេដ្ឋកិច្ចឌីជីថល ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ជាដើម និងជួយកម្ពុជារៀបចំរចនាសម្ព័ន្ធ ឧស្សាហកម្មឲ្យប្រសើរឡើង និងលើកកម្រិតឧស្សាហូបនីយកម្មស្របតាមការវិវឌ្ឍ នៃសេដ្ឋកិច្ចសកល ផងដែរ។

ឆ្លៀតឱកាសនោះដែររដ្ឋមន្រ្តីពាណិជ្ជកម្មបានបញ្ជាក់ថាកម្ពុជាបានត្រៀមលក្ខណៈចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ ជាមួយនឹងក្ដីរំពឹងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោក នឹងត្រូវបានគ្រប់គ្រងបាន និងមានជើងហោះហើរជាប្រក្រតីឡើងវិញ៕​

(ប្រភពព័ត៌មាន: dap.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR