Trending now

រដ្ឋមន្ដ្រីពាណិជ្ជកម្ម លើទឹកចិត្ត ឲ្យក្រុមហ៊ុនជប៉ុន វិនិយោគនៅកម្ពុជា បន្ថែមទៀត

18:43 | 02/07/2020 (បកប្រែដោយឌីណា)

អ្នកវិនិយោគជប៉ុនជាច្រើនកំពុងចាប់អារម្មណ៍ចង់មកវិនិយោគរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការអះអាងដូច្នេះ សមាគមជប៉ុន-កម្ពុជាក៏សន្យាថា នឹងជួយជំរុញវិនិយោគិនជប៉ុនបន្ថែមទៀត ដើម្បីឱ្យមកវិនិយោគរកស៊ីនៅកម្ពុជា។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ (រូបថត៖ dap.com.khmer)

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្ត ឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាពិសេស ក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផល កសិកម្ម ។នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រំលឹកថា តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគី នឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជុំជាមួយតំណាងក្រុមហ៊ុនជប៉ុនមួយចំនួន។ (រូបថត៖ dap.com.khmer)

លោកបន្ដថា កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។

លោកមានប្រសាសន៍ថា «លើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផល ប្រយោជន៍ ពីកិច្ចព្រមព្រៀងនេះ»។

ជាការឆ្លើយតប សមាគម JBAC បានទទួលយកសំណើរ ក្រសួងពាណិជ្ជកម្ម ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគ បន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញ វិនិយោគិនទាំងនោះមកកម្ពុជា ។

ជប៉ុន គឺជាប្រទេ​សវិនិយោគធំមួ​យនៅក្នុ​ងចំណោមប្រទេស​វិនិយោគសំ​ខាន់ៗនៅកម្ពុជា។ ចំណែ​កប្រទេ​សដែលវិនិយោគធំបំផុតនៅកម្ពុជាវិញ គឺប្រទេសចិន។ គម្រោង​វិនិយោគ​មក​ពី​ប្រទេស​ចិន​ស្មើ​នឹង​៣៥​ភាគរយ នៃ​គម្រោង​វិនិយោគ​មក​ពី​បរទេស​សរុប​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ ២០១៩​នេះ។ ក្នុង​នោះ ​ទឹក​ប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន​មាន​ចំនួន​៧,៩ពាន់​លាន​ដុល្លារ​អាមេរិកនៅក្នុងគម្រោង​វិនិយោគ​បរទេស​សរុប​ចំនួន​២២​ពាន់​លាន​ដុល្លារ​សម្រាប់​កម្ពុជា។ នេះបើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC)៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR