Trending now

ឥណ្ឌានិងហ្វីលីពីនជឿជាក់យ៉ាងមុតមាំថា សណ្តាប់ធ្នាប់អន្តរជាតិត្រូវតែផ្អែកទៅលើច្បាប់

18:29 | 20/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោកប្រធានាធិបតី Kovind បានសង្កត់ធ្ងន់ថា លោកនិងសមភាគីប្រទេសម្ចាស់ផ្ទះរបស់លោក គឺលោក Rodrigo Duterte មានការពិភាក្សាយ៉ាងយកចិត្តទុកដាក់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់និងពិភពលោក។

លោកប្រធានាធិបតី Kovind (អាវខ្មៅ) បានប្រគល់រូបបដិមារព្រះទេពធីតា តារា ជូនចំពោះ ប្រធានាធិបតីហ្វីលីពីន (អាវពណ៌ស) (ប្រភព៖ ndtv.com)

នាថ្ងៃទី ១៨ ខែតុលា ឥណ្ឌានិងហ្វីលីពីនបានចុះហត្ថលេខាលើសន្ធិសញ្ញាចំនួន ៤ ស្តីពីដែនសមុទ្រនិងបង្កើនទំនាក់ទំនងភាពជាដៃគូសន្តិសុខក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌា Ram Nath Kovind នៅហ្វីលីពីន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅទីក្រុងម៉ានីល ប្រធានាធិបតី Kovind បានសង្កត់ធ្ងន់ថា លោកនិងសមភាគីប្រទេសម្ចាស់ផ្ទះរបស់លោក គឺលោក Rodrigo Duterte មានការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាបញ្ហាក្នុងតំបន់និងពិភពលោក។ កិច្ចព្រមព្រៀងទាំង ៤ ដែលបានចុះហត្ថលេខានឹងរួមចំណែក ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

យោងតាមលោកប្រធានាធិបតី Kovind ថា ឥណ្ឌានិងហ្វីលីពីនទាំងពីរជឿជាក់លើបទបញ្ជាអន្តរជាតិដែលផ្អែកលើច្បាប់គោរពច្បាប់អន្តរជាតិនិងអធិបតេយ្យភាពស្មើភាពគ្នារបស់ប្រជាជាតិនានា។

ហ្វីលីពីននិងឥណ្ឌាគឺជាដៃគូធម្មជាតិក្នុងការស្វែងរកគោលដៅសន្តិសុខនិងការអភិវឌ្ឍន៍ជាតិ។ ប្រទេសទាំងពីរក៏បានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីកម្ចាត់និងលុបបំបាត់អំពើភេរវកម្មតាមគ្រប់រូបភាព។

ប្រធានាធិបតី Ram Nath Kovind កំពុងបំពេញទស្សនកិច្ចរយៈពេល ៤ ថ្ងៃនៅប្រទេសហ្វីលីពីនក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត។ បន្ទាប់ពីប្រទេសហ្វីលីពីនលោក Kovind នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ