Trending now

៥​ខែ ដើមឆ្នាំ ក្រុមហ៊ុន​មួយ​នាំចេញ​ចេកអំបូង​លឿង​ជាង ២​ម៉ឺន​តោន ទៅ​វៀតណាម និង​ចិន

15:54 | 02/06/2020 (បកប្រែដោយឌីណា)

កន្លងមកកម្ពុជានាំចេញចេកអំបូងលឿងទៅកាន់ប្រទេសវៀតណាម ដែលប្រទេសនេះជាអ្នកនាំចេញបន្ត។ នៅខែសីហាឆ្នាំ២០១៨ ភាគីចិនបានយល់ព្រមឲ្យកម្ពុជានាំចេញផ្លែចេកទៅទីផ្សាររបស់ខ្លួនដោយផ្ទាល់។ កិច្ចព្រមព្រៀងនោះមិនបានកំណត់ចេកប្រភេទណានោះទេ តែមន្ត្រីកសិកម្មរបស់កម្ពុជាអះអាងថាមានតែចេកអំបូងលឿងនោះទេ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការនាំចេញនេះ។ ហើយនៅថ្ងៃនេះ ការនាំចេញចេកអំបូងលឿងដោយផ្ទាល់ទៅប្រទេសចិន បានចាប់ផ្ដើម។

​ចេកអំបូង​លឿង​បានវេចខ្ចប់ដើម្បីនាំចេញ។ (រូបថត៖ ទំព័រហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ​២០២០ ក្រុមហ៊ុន ឡុង ស្រេង បាន​នាំចេញ​ចេកអំបូង​លឿង​ចំនួន ២២ ៧៦២​តោន ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម និង​ចិន​។ នេះ​បើតាម​សំណេរ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម​។

តាម​សំណេរ​របស់លោក វេ​ង សាខុន​ដដែល ក្រុមហ៊ុន ឡុង ស្រេង ដែលមាន​ទីតាំងនៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​នេះ កំពុង​ដាំ​ដុះ​ដំណាំ​ចេក​ចំនួន ១០០០​ហិកតា​, ក្រូចថ្លុង​ចំនួន ៧៨​ហិកតា​, មៀន​ប៉ៃលិន ២៤០​ហិកតា​, ទុរេន ១៤៥​ហិកតា និង​ខ្នុរ​កា​រុត​ចំនួន ១២៥​ហិកតា​។ ក្រុមហ៊ុន ឡុង ស្រេង ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​១០ ដែល​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​នាំចេញ​ចេក​ស្រស់ ទៅ​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើតាម​លោក វេ​ង សាខុន ដោយ​លោក​បាន​បន្តទៀតថា ក្រសួងកសិកម្ម បាន និង​កំពុង​ខិតខំ ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម ការ​វេច​ខ្ចប់ ការរក្សា​ស្តុក​ទុក ការកែច្នៃ​ប្រកបដោយ​គុណភាព អនាម័យ និង​សុវត្ថិភាព សម​ស្របតាម​ស្តង់ដារ​នៃ​ទីផ្សារ​នាំចេញ​៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ