Trending now

Moody’s ៖ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានចក្ខុវិស័យកំណើនប្រកបដោយស្ថេរភាព

11:43 | 28/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

អ្នកវិភាគ​សេដ្ឋកិច្ច​ប្រចាំ​​​ស្ថាប័នវាយតម្លៃសេដ្ឋកិច្ច Moody’s បានបញ្ជាក់នា​ពេលថ្មីៗនេះ​ថា មូលហេតុសំខាន់ ដែលរារាំងដល់ណើនសេដ្ឋកិច្ចកម្ពុជា គឺដោយសារតែ ភាពចុះអន់ខ្សោយនៃសេដ្ឋកិច្ចសកល ជាពិសេសការធ្លាក់ចុះ ឬ ការកើនឡើងវិញនូវសេដ្ឋកិច្ចប្រទេសកម្ពុជាវាជាប់ទាក់ទងទៅនឹង ប្រទេសចិន សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក។

រាជធានីភ្នំពេញ។ (រូបថត៖​ International Residental)

បើសិនជា​សេដ្ឋកិច្ច​ប្រទេស​មហាអំណាច​ទាំងអស់នេះ មានភាពល្អ​ប្រសើរ​ ពិតណាស់​សេដ្ឋកិច្ច​កម្ពុជា នឹងតោង​ទាម​រុងរឿង​ទៅតាម​នោះដែរ។​​

ជាមួយគ្នានេះ ស្ថាប័នអ្នកវាយ​តម្លៃសេដ្ឋកិច្ច​មកពីអាមេរិក Moody’s Investors Service បានធ្វើការព្យាករ​ពី​សេដ្ឋកិច្ច​កម្ពុជាថា នឹងមាន​ការធ្លាក់ចុះ ០,៣% នៅក្នុងឆ្នាំ២០២០នេះ​ ប៉ុន្តែ​នឹងបន្តកើន​ឡើងវិញ​ដល់ ៦% នៅក្នុងឆ្នាំ ២០២១​ខាងមុខនេះ។ មានហេតុ​ផលមួយចំនួន​ដែលធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​វិញ ពិសេស​ដោយសារតែ​ប្រទេស​កម្ពុជា មាន​យុទ្ធសាស្រ្ត​ការពារយ៉ាង​រឹងមាំ​ដើម្បីប្រឆាំង​នឹងការ​រំខានដល់​ពាណិជ្ជកម្ម និង ​​កំណើនដោយសារ​តែបញ្ហាមេរោគកូវីដ១៩។

ស្ថាប័នសេដ្ឋកិច្ចអន្តរជាតិ​មួយនេះ បានបញ្ជាក់ថា បើទោះបីជា​មានករណី​នៃការរីករាល​ដាល​ឆ្លងជំងឺ កូវីដ-១៩ ក្នុងចំនួន​ដែលអាចគ្រប់គ្រង​បានក៏ដោយ ប៉ុន្តែវានៅតែ​សាយភាយ​ឥទ្ធិពល​អវិជ្ជមាន​ដល់ ការវិនិយោគ និង វិស័យ​ទេសចរណ៍ ជាពិសេសប៉ះពាល់​ដល់ទំនាក់ទំនង​ជាមួយ​ប្រទេសចិន។

លោកស្រី អានុស្កា សាស អនុប្រធាន និង ជាអ្នកវិភាគ​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់ស្ថាប័ន​ Moody’s ​បានឲ្យដឹងថា ប្រទេសកម្ពុជា ពិតជា​ពាក់ព័ន្ធ​ទៅនឹងភាព​ចុះអន់ខ្សោយ​នៃសេដ្ឋកិច្ច​ប្រទេស​ចិន ដោយសារតែ​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាងស្និទ្ធ​រមួតរវាង​ប្រទេស​ទាំងពីរ។ ក្នុងនោះ ចិនបាន កាន់កាប់​ចំណែក​វិនិយោគ ៤៣% នៃ ការវិនិយោគ​សរុប​នៅក្នុង​ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩​កន្លង​ទៅ ហើយចំនួន​ភ្ញៀវទេសចរ​ចិន មានជាង ៣៦%​ នៃភ្ញៀវទេស​ចរ​អន្តរជាតិ ដែលបាន​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន។

លើសពីនេះ ផលប៉ះពាល់ដល់​សេដ្ឋកិច្ច​​នៅក្នុង​សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក​វិញ ក៏បាន​ជះឥទ្ធិពល​អាក្រក់​ដល់​តម្រូវការ​ទំនិញ​ពីកម្ពុជា ផងដែរ ហើយការ​ធ្លាក់ចុះ​យ៉ាងគំហុកនេះ នៃតម្លៃ​ទំនិញ​បង្ក​ជាហានិភ័យ​ខ្ពស់ ដល់ស្ថិរភាព​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទោះយ៉ាងណាក៏ដោយ ទស្សនវិស័យ​ជារួមរបស់ Moody’s គឺថា ប្រទេសកម្ពុជា​​មានស្ថិរភាព​ល្អ ហើយការ​អនុវត្ត​កំណែទម្រង់ ដែលកែ​លម្អភាព​ទន់ខ្សោយនៃ ស្ថាប័ន និងដាក់ចេញនូវ គោល​នយោបាល​ដែលមាន​ប្រសិទ្ធភាព នឹងជំរុញឲ្យ​ចំណាត់​ថ្នាក់​កាន់តែ​ប្រសើរឡើង។

ផ្ទុយទៅវិញ ការធ្លាក់ចុះ​នូវការផ្តល់​ឥណទាន អំឡុងពេល​មានវិបត្តិកូវីដ-១៩នេះ នឹងដាក់​សម្ពាធ ទៅលើ​ចំណាត់ថ្នាក់​របស់ប្រទេស​កម្ពុជា ហើយការ​ធ្លាក់ចុះនូវ​ការវិនិយោគ​ពីក្រៅ​ប្រទេស ក៏ដាក់ទម្ងន់​ទៅលើ​ភាពលូតលាស់​នៃសេដ្ឋកិច្ច​ផងដែរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ