Trending now

ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់គណបក្សថ្មីមួយឈ្មោះ «គណបក្សកម្លាំងប្រជាធិបតេយ្យ»

15:33 | 15/05/2020

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចទទួលស្គាល់គណបក្សនយោបាយថ្មីមួយទៀតឈ្មោះថា «គណបក្សកម្លាំងប្រជាធិបតេយ្យ»។ នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ។

ក្នុងប្រកាសនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានចុះឈ្មោះគណបក្សកម្លាំងប្រជាធិបតេយ្យ សរសេរជាអក្សរកាត់ (គ.ក.ប) ដែលមានអាសយដ្ឋាន នៃទីស្នាក់កណ្តាលតាំងនៅផ្ទះលេខ ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ»។

ប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ថែមទាំងបានណែនាំដល់គណបក្សថ្មីមួយនេះ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃផងដែរ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី