Trending now

ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការ

15:54 | 06/08/2019 (យោងតាម cand.vn.com បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៥ សីហា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានទទួលជួបលោកនាយឧត្តមសេនីយ៍ សុខផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានទទួលជួបលោកនាយឧត្តមសេនីយ៍ សុខផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ cand.vn.com)

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ To Lam បានអប់អរសារទរចំពោះលោកនាយឧត្តមសេនីយ៍ សុខផល និងសមាជិកគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជាដែលមកបំពេញទស្សនកិច្ច ការងារនៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះដែរ លោក នាយឧត្តមសេនីយ៍ To Lam ក៏បានសម្តែងនូវក្តីសប្បាយរីករាយនាពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានពង្រឹងនិងពង្រីកកាន់តែស៊ីជម្រៅដោយឥតឈប់ឈរ ព្រមទាំងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ដើម្បីរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ក៏ដូចជា បម្រើយ៉ាងសកម្មក្នុងបុព្វហេតុនៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសរៀងៗខ្លួនផងដែរ។

លោកនាយឧត្តមសេនីយ៍ To Lam និងលោកនាយឧត្តមសេនីយ៍ សុខផល និងគណៈប្រតិភូថតរូបទុកអានុស្សវរីយ៍ (រូបថត៖ cand.vn.com)

លោកនាយឧត្តមសេនីយ៍ To Lam បានសង្ឃឹមថានាពេលខាងមុខ ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជានឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធលើវិស័យនានាដូចជាការធានា សណ្តាប់ធ្នាប់ និងតស៊ូបង្ការនិងប្រឆាំងនឹងឧក្រិដ្ឋកម្មនានាជាដើម។ ទន្ទឹមនឹងនោះដែរ ក្រសួងនគរបាលវៀតណាមនឹងខិតខំប្រឹងប្រែងបន្តជួយទ្រងទ្រង់អស់ពីកម្លាំងកាយចិត្តនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ សុខផល បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងទៅ ព្រមទាំងសង្ឃឹមថាទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយ រួមនិងរវាងក្រសួងទាំងពីរនិយាយដោយឡែក នឹងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីរួមចំណែកធានាដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាព ក៏ដូចជាបង្កើនទំចំណង សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដ៏ល្អប្រពៃរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

(យោងតាម cand.vn.com បកប្រែដោយ ហេង វុធ្ធី)

(យោងតាម cand.vn.com បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា
លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា