Trending now

ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២០

16:21 | 19/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៨ ខែមករា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសន្និសីទស្តីពីការវាយតម្លៃផែនការសហប្រតិបត្តិការឆ្នាំ ២០១៩ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២០ រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២០ (រូបថត៖ congan.com.vn)

អញ្ជើញចូលរួមសន្និសីទនេះមានវត្តមានរបស់នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និង សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា។

ក្នុងសន្និសីទនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ ២០១៩ ដោយបង្ហាញពីសមិទ្ធិផលដែលសម្រេចបាន ក៏ដូចជាចង្អុលបង្ហាញពីចំណុចខ្វះខាត និងដាក់ទិសដៅសកម្មភាពនៅឆ្នាំ ២០២០ ផងដែរ។

រដ្ឋមន្រ្តីទាំងពីរបានអះអាងថាលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០១៩ ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់រវាងប្រទេសទាំងពីរជាទូទៅនិងប្រទេសនីមួយៗ ជាពិសេសក្នុងបរិបទពិភព លោកកំពុងវិវត្តន៍ប្រែប្រួលជាច្រើនតាមទិសពិបាកព្យាករណ៍។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានអះអាងថានឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតលើវេទិកាអន្តរជាតិទ្វេភាគីនិងពហុភាគី ព្រមទាំងតស៊ូប្រយុទ្ធធ្វើឲ្យបរាជ័យនូវការប៉ុនប៉ងនិងឧបាយកលអមិត្ត ដើម្បីបំបែកបំបែកទំនាក់ទំនងរវាងប្រទេសទាំងពីរហយភាគីទាំងពីរក៏សន្យាពង្រឹងកិច្ចសហប្រតិបត្តិការដោយសន្តិវិធីដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសនីមួយៗផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: congan.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR