ប្រគល់ជូនបន្ទប់កុំព្យូទ័រវៃឆ្លាត ជូនដល់សាលារៀន Kiwanja cha Ndege Dodoma CC (តង់ហ្សានី)

08:21 | 29/06/2026 ឌឹកអាញ់

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅរដ្ឋធានីរដ្ឋបាល Dodoma ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានី (Tanzania) លោកស្រី Vu Thanh Huyen បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ និងប្រគល់ជូនបន្ទប់កុំព្យូទ័រវៃឆ្លាត (Smart Computer Lab) ជូនដល់សាលារៀន Kiwanja cha Ndege Dodoma CC។

ភ្ញៀវ​លោក​ខាង​លិច​បាន​ហុត​ទឹក​ត្រី​មួយ​ចាន​ពេល​សាកល្បងពិសារ​ប៊ុន Cha ​វៀតណាម​ជា​លើក​ដំបូង ឯកអគ្គរដ្ឋទូត Giorgio Aliberti នឹកមុខម្ហូប Bun Cha វៀតណាម

បន្ទប់កុំព្យូទ័រនេះត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Halotel ក្នុងក្របខ័ណ្ឌនៃបណ្តាកម្មវិធីទទួលខុសត្រូវសង្គមរបស់សហគ្រាស សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ លើកកម្ពស់សមត្ថភាពទទួលបានបច្ចេកវិទ្យាព័ត៌មាន និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅតង់ហ្សានី (Tanzania)។

ប្រគល់ជូនបន្ទប់កុំព្យូទ័រវៃឆ្លាត ជូនដល់សាលារៀន Kiwanja cha Ndege Dodoma CC (តង់ហ្សានី)
ពិធីសម្ពោធ និងប្រគល់ជូនបន្ទប់កុំព្យូទ័រវៃឆ្លាត (Smart Computer Lab) ជូនដល់សាលារៀន Kiwanja cha Ndege Dodoma CC។

ថ្លែងមតិនៅក្នុងពិធី ឯកអគ្គរដ្ឋទូត លោកស្រី Vu Thanh Huyen បានបញ្ជាក់យ៉ាងមុតមាំអំពីទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការកាន់តែអភិវឌ្ឍន៍ឡើងរវាងវៀតណាម និងតង់ហ្សានី។ លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃ Halotel ថាជានិមិត្តរូបដ៏ឆ្នើមសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ បញ្ជាក់ពីទស្សនវិជ្ជាអភិវឌ្ឍន៍ផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវសង្គមរបស់សហគ្រាសវៀតណាមនៅតង់ហ្សានី។

លោកស្រីឯកអគ្គរដ្ឋទូតបានឱ្យដឹងថា ប្រព័ន្ធ Smart Mini-Lab រួមជាមួយការតភ្ជាប់អ៊ីនធឺណិត ដែលត្រូវបានប្រគល់ជូននេះ នឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យសិស្សានុសិស្សជាង ៨០០ នាក់ ទទួលបាននូវចំណេះដឹងឌីជីថល លើកកម្ពស់ជំនាញបច្ចេកវិទ្យា និងត្រៀមលក្ខណៈសម្បត្តិបានកាន់តែល្អប្រសើរសម្រាប់អនាគត។

ប្រគល់ជូនបន្ទប់កុំព្យូទ័រវៃឆ្លាត ជូនដល់សាលារៀន Kiwanja cha Ndege Dodoma CC (តង់ហ្សានី)
បណ្តាសិស្សានុសិស្សសម្តែងនូវសេចក្តីរីករាយនៅពេលដែលត្រូវបានប្រើប្រាស់កុំព្យូទ័រវៃឆ្លាត។

តំណាងក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតង់ហ្សានី បក្សបដិវត្តន៍ (CCM) រួមជាមួយគណៈនាយកសាលារៀន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វៀតណាម និងក្រុមហ៊ុន Halotel ទន្ទឹមនឹងនោះ បញ្ជាក់ថានឹងគ្រប់គ្រង និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវបណ្តាបរិក្ខារសម្ភារៈទាំងនេះ សំដៅបម្រើដល់ការងារបង្រៀន និងរៀនសូត្រ។

ព្រឹត្តិការណ៍នេះបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាម និងបណ្តាសហគ្រាសវៀតណាម នៅក្នុងការរួមដំណើរជាមួយដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់តង់ហ្សានី ពិសេសគឺនៅក្នុងបណ្តាវិស័យអប់រំ បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រភពធនធានមនុស្សវ័យក្មេង៕

ឈូង​សមុទ្រ Ha Long និង​ Mu Cang Cha​i (វៀតណាម) ស្ថិត​​ក្នុងចំណោមគោលដៅចម្រុះពណ៌​បំផុតរបស់ពិភពលោក ឈូង​សមុទ្រ Ha Long និង​ Mu Cang Cha​i (វៀតណាម) ស្ថិត​​ក្នុងចំណោមគោលដៅចម្រុះពណ៌​បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

មកទស្សនាតំបន់ព្រំដែន La Cha ដើម្បីចូលរួមក្នុងពិធីបុណ្យផ្កាសិរមាន់រីកជាមួយជនជាតិ Cong មកទស្សនាតំបន់ព្រំដែន La Cha ដើម្បីចូលរួមក្នុងពិធីបុណ្យផ្កាសិរមាន់រីកជាមួយជនជាតិ Cong

យុគសម័យ - ពិធីបុណ្យផ្កាសិរមាន់រីកគឺជាឱកាសមួយសម្រាប់អ្នកភូមិរំលឹកនឹកដល់ឬបង្ហាញពីការដឹងគុណចំពោះបុព្វបុរសនិងអាទិទេពនានា នៅឆ្នាំចាស់ដែលបាននាំមកសុខភាពបរិបូណ៌ និងប្រមូលផលដំណាំដ៏ច្រើនសន្ធឹកសន្ធាប់។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម