ការអនុវត្តសកម្មនូវសេចក្តីគិត Ho Chi Minh នៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជននៅក្រុង Can Tho

11:09 | 20/06/2026 ឌឹកអាញ់

យុគសម័យ - ក្នុងមួយជីវិតសកម្មភាពបដិវត្តន៍របស់ខ្លួន ប្រធាន Ho Chi Minh តែងតែផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះការងារកិច្ចការបរទេសប្រជាជន។ មិនត្រឹមតែជាអ្នកដាក់គ្រឹះស្ថានសម្រាប់ខឿនការទូតបដិវត្តន៍វៀតណាមប៉ុណ្ណោះទេ លោកនៅទាំងជាអ្នកបើកផ្លូវ និងអភិវឌ្ឍន៍ប្រព័ន្ធសេចក្តីគិតកិច្ចការបរទេសប្រជាជន ដែលផ្ទុកនូវតម្លៃយុទ្ធសាស្ត្រ មនុស្សធម៌ និងយុគសម័យយ៉ាងជ្រាលជ្រៅ។ មកទល់ពេលនេះ បណ្តាសេចក្តីគិតទាំងនោះនៅតែជាមូលដ្ឋានគ្រឹះទ្រឹស្តីដ៏សំខាន់ ជាត្រីវិស័យសម្រាប់សកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាមនៅក្នុងដំណាក់កាលធ្វើសមាហរណកម្មអន្តរជាតិ ទន្ទឹមនឹងនោះជាមូលដ្ឋានដើម្បីសហព័ន្ធបណ្តាអង្គការមិត្តភាពក្រុង Can Tho ធ្វើការផ្លាស់ប្តូរថ្មីឥតឈប់ឈរ លើកកម្ពស់គុណភាពសកម្មភាព រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្សែបន្ទាត់កិច្ចការបរទេសរបស់បក្ស និងរដ្ឋ។

ការប្រារព្ធខួបលើកទី ៣៦ នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី នៅទីក្រុង Ho Chi Minh សារព័ត៌មានកម្ពុជាលើកសរសើរប្រធាន Ho Chi Minh - វីរបុរសជាតិវៀតណាម

កិច្ចការបរទេសប្រជាជន - កម្លាំងពលំចេញពីទឹកចិត្តប្រជាជន និងមិត្តភាពអន្តរជាតិ

កិច្ចការបរទេសប្រជាជនរបស់វៀតណាមមានប្រភពដើមចាប់តាំងពីបណ្តាឆ្នាំដំបូងនៃសតវត្សរ៍ទី ២០ ដែលផ្សារភ្ជាប់ជាមួយដំណើរស្វែងរកផ្លូវសង្គ្រោះជាតិរបស់ប្រធាន Ho Chi Minh។ ចាប់តាំងពីពេលធ្វើសកម្មភាពនៅប្រទេសបារាំង លោកបានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតួនាទីរបស់មតិសាធារណៈ និងប្រជាជនពិភពលោកនៅក្នុងការតស៊ូរំដោះប្រជាជាតិ។ ចាប់ពីពេលនោះមក លោកបានកសាងមួយកម្រិតម្តងៗនូវរណសិរ្សសាមគ្គីភាពអន្តរជាតិដ៏ទូលំទូលាយ ចលនាការយល់ស្រប និងការគាំទ្ររបស់ប្រជាជនជឿនលឿននៅលើពិភពលោកចំពោះបុព្វហេតុកាលបដិវត្តន៍វៀតណាម។

តាមសេចក្តីគិត Ho Chi Minh កិច្ចការបរទេសប្រជាជនគឺជាផ្នែកបង្កបង្កើតដ៏សំខាន់នៃខឿនកិច្ចការបរទេសគ្រប់ជ្រុងជ្រោយរបស់វៀតណាម រួមជាមួយកិច្ចការបរទេសបក្ស និងការទូតរដ្ឋ បង្កើតបានជាកម្លាំងពលំសរុបនៅក្នុងការងារកិច្ចការបរទេស។ កិច្ចការបរទេសប្រជាជនមិនត្រឹមតែជាស្ពានចម្លងមិត្តភាពរវាងប្រជាជាតិនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធីសាស្ត្រមានប្រសិទ្ធភាពដើម្បីបង្កើនការយល់ដឹង កសាងទំនុកចិត្ត ដណ្តើមយកការឯកភាពអន្តរជាតិ និងកៀងគរប្រភពធនធាននានាបម្រើឱ្យបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។

លោកតែងតែលើកតម្កើងបាវចនា «បង្កើនមិត្ត បន្ថយសត្រូវ» ដោយយកភាពស្មោះត្រង់ ឆន្ទៈល្អ និងមនុស្សធម៌ធ្វើជាមូលដ្ឋានគ្រឹះនៅក្នុងទំនាក់ទំនងអន្តរជាតិ។ សេចក្តីគិតនោះត្រូវបានបង្ហាញឡើងជាលំដាប់លំដោយឆ្លងកាត់បណ្តាសកម្មភាពការទូតរបស់លោក ជាមួយនឹងស្មារតីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ កិច្ចការបរទេសប្រជាជនព្រោះហេតុនោះបានក្លាយជាប៉ុស្តិ៍ពិសេសដ៏សំខាន់មួយដើម្បីតភ្ជាប់ពីបេះដូងទៅបេះដូង ពីប្រជាជនទៅប្រជាជន រួមចំណែកកសាងបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។

ការអនុវត្តសកម្មនូវសេចក្តីគិត Ho Chi Minh នៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជននៅក្រុង Can Tho
ប្រធាន Ho Chi Minh ថតរូបអនុស្សាវរីយ៍ជាមួយមិត្តភក្តិអន្តរជាតិ។

បណ្តាខ្លឹមសារស្នូលនៅក្នុងសេចក្តីគិត Ho Chi Minh អំពីកិច្ចការបរទេសប្រជាជន

ខ្លឹមសារលេចធ្លោមួយក្នុងចំណោមខ្លឹមសារលេចធ្លោនានានៅក្នុងសេចក្តីគិត Ho Chi Minh គឺការតែងតែផ្តល់តម្លៃចំពោះតួនាទី និងកម្លាំងពលំរបស់ប្រជាជននៅក្នុងការងារកិច្ចការបរទេស។ តាមលោក ប្រជាជនគឺជាម្ចាស់នៃប្រវត្តិសាស្ត្រ ទន្ទឹមនឹងនោះជាកម្លាំងបង្កើតឡើងនូវកម្លាំងពលំប្រកបដោយចីរភាពសម្រាប់ទំនាក់ទំនងអន្តរជាតិនានា។ ម៉្យាងវិញទៀត កិច្ចការបរទេសប្រជាជនមានផលប្រយោជន៍ដោយឡែក ដែលប៉ុស្តិ៍កិច្ចការបរទេសដទៃទៀតពិបាកនឹងជំនួសបាន នោះគឺសមត្ថភាពជះឥទ្ធិពលដោយមនោសញ្ចេតនា ភាពស្មោះត្រង់ និងទំនុកចិត្ត។

ទន្ទឹមនឹងនោះ Ho Chi Minh បានសង្កត់ធ្ងន់ជាពិសេសលើការរួមផ្សំរវាងលទ្ធិស្នេហាជាតិជាមួយលទ្ធិអន្តរជាតិដ៏បរិសុទ្ធ។ លោកមានគោលការណ៍សាមគ្គីភាពប្រជាជនក្នុងស្រុកផ្សារភ្ជាប់ជាមួយសាមគ្គីភាពប្រជាជនពិភពលោក ដោយចាត់ទុកនេះជាលក្ខខណ្ឌដ៏សំខាន់ដើម្បីបង្កើតឡើងនូវកម្លាំងពលំសរុបសម្រាប់បុព្វហេតុកាលបដិវត្តន៍។ សេចក្តីគិត «បួនទិសអធនធាន សុទ្ធតែជាបងប្អូន» ឬបាវចនា «ធ្វើឱ្យប្រទេសខ្លួនមានសត្រូវតិចបំផុត និងមានមិត្តសម្ព័ន្ធមិត្តច្រើនបំផុត» នៅតែរក្សាបានតម្លៃទាំងស្រុងនៅក្នុងបរិបទបច្ចុប្បន្ន។

លោកក៏បានអះអាងពីភាពចាំបាច់ត្រូវតែរួមផ្សំយ៉ាងជិតស្និទ្ធរវាងកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន។ ប៉ុស្តិ៍កិច្ចការបរទេសនីមួយៗមានមុខងារ និងភារកិច្ចដោយឡែក ប៉ុន្តែសុទ្ធតែឆ្ពោះទៅរកគោលដៅរួមគឺការពារផលប្រយោជន៍ជាតិ និងប្រជាជាតិ រួមចំណែកកសាង និងការពារមាតុភូមិ។

ខ្លឹមសារដ៏សំខាន់មួយទៀត គឺត្រូវតែកៀងគរស្រទាប់ប្រជាជនយ៉ាងច្រើនកុះករចូលរួមក្នុងសកម្មភាពកិច្ចការបរទេស។ តាម Ho Chi Minh ការងារកិច្ចការបរទេសប្រជាជនមិនត្រឹមតែជាភារកិច្ចរបស់បណ្តាអង្គការជំនាញនោះទេ ប៉ុន្តែត្រូវការមានការចូលរួមរបស់សង្គមទាំងមូល ចាប់តាំងពីបណ្តាអង្គការនយោបាយ - សង្គម អង្គការមហាជន ស្រទាប់បញ្ញវន្ត វណ្ណករ សហគ្រិន រហូតដល់សហគមន៍ជនជាតិវៀតណាមនៅបរទេស។

ជាពិសេស លោកតែងតែលើកតម្កើងលក្ខណៈបត់បែន និងការបង្កើតច្នៃប្រឌិតនៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន។ បណ្តាទម្រង់នៃការផ្លាស់ប្តូរវប្បធម៌ អប់រំ កីឡា វិទ្យាសាស្ត្របច្ចេកទេស សកម្មភាពមនុស្សធម៌ ឬចលនាការជំនួយអន្តរជាតិ សុទ្ធតែជាបណ្តាវិធីសាស្ត្រមានប្រសិទ្ធភាពដើម្បីបង្កើនការយល់ដឹង និងកសាងមិត្តភាពរវាងប្រជាជាតិនានា។

ការអនុវត្តសកម្មនូវសេចក្តីគិត Ho Chi Minh នៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជននៅក្រុង Can Tho
បណ្តាតំណាងថតរូបអនុស្សាវរីយ៍ក្នុងឱកាសទិវា Yoga អន្តរជាតិលើកទី ១២ ឆ្នាំ ២០២៦។

ការអនុវត្តសកម្មនូវសេចក្តីគិត Ho Chi Minh នៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជននៅក្រុង Can Tho

ក្នុងនាមជាអង្គការស្នូលនៅក្នុងការងារកិច្ចការបរទេសប្រជាជននៅលើភូមិសាស្ត្រទីក្រុង សហព័ន្ធបណ្តាអង្គការមិត្តភាពក្រុង Can Tho តែងតែលីកកម្ពស់ការកំណត់ថា ការសិក្សារៀនសូត្រ និងធ្វើតាមសេចក្តីគិត Ho Chi Minh គឺជាភារកិច្ចស្នូល និងជាលំដាប់លំដោយក្នុងដំណើរការសកម្មភាព។

បណ្តាឆ្នាំកន្លងមកនេះ សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងបានម្ចាស់ការផ្លាស់ប្តូរថ្មីខ្លឹមសារ និងវិធីសាស្ត្រសកម្មភាពតាមទិសដៅជាក់ស្តែង មានប្រសិទ្ធភាព និងសមស្របជាមួយតម្រូវការធ្វើសមាហរណកម្មអន្តរជាតិ។ ចាប់តាំងពីការរៀបចំសកម្មភាពផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ ការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូអន្តរជាតិនានា រហូតដល់ការចលនាជំនួយមិនមែនរដ្ឋាភិបាលបរទេស ទាំងអស់សុទ្ធតែឆ្ពោះទៅរកគោលដៅបង្កើនមិត្តភាព ជម្រុញកិច្ចសហប្រតិបត្តិការ និងដណ្តើមយកប្រភពធនធាននានាបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ទីក្រុង។

អនុវត្តតាមសេចក្តីគិត «បង្កើនមិត្ត បន្ថយសត្រូវ» របស់ប្រធាន Ho Chi Minh សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងបានសកម្មរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្តាសមាគមមិត្តភាពទ្វភាគី បណ្តាអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលបរទេស និងសហគមន៍ជនជាតិវៀតណាមនៅបរទេស។ តាមរយៈនោះ បណ្តាញមិត្តភក្តិអន្តរជាតិរបស់ទីក្រុងកាន់តែត្រូវបានពង្រីក រួមចំណែកផ្សព្វផ្សាយរូបភាព Can Tho ដ៏រហ័សរហួន រាក់ទាក់ មានមនោសញ្ចេតនា និងធ្វើសមាហរណកម្ម។

ជាពិសេស ការងារចលនាជំនួយមិនមែនរដ្ឋាភិបាលបរទេស បន្តត្រូវបានកំណត់ថាជាភារកិច្ចស្នូលមួយក្នុងចំណោមភារកិច្ចស្នូលនានា។ ជាមួយនឹងតួនាទីជាស្ពានចម្លងគួរឱ្យទុកចិត្តរវាងបណ្តាអង្គការអន្តរជាតិ និងបណ្តាអង្គភាពទទួលផល សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងបានរួមចំណែកដាក់ពង្រាយកម្មវិធី និងគម្រោងជាក់ស្តែងជាច្រើន នៅក្នុងវិស័យអប់រំ សុខាភិបាល ការពារបរិស្ថាន សុខុមាលភាពសង្គម និងគាំទ្រអ្នកទន់ខ្សោយ។ លទ្ធផលទាំងនេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ផ្ទាល់សម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើនការយល់ដឹង ទំនុកចិត្ត និងការផ្សារភ្ជាប់រវាងប្រជាជន Can Tho ជាមួយមិត្តភក្តិអន្តរជាតិ។

ការពង្រីកកម្លាំងពលំសរុប និងការផ្លាស់ប្តូរថ្មីសកម្មភាពនៅក្នុងដំណាក់កាលធ្វើសមាហរណកម្ម

ជ្រួតជ្រាបសេចក្តីគិត Ho Chi Minh អំពីការរួមផ្សំកម្លាំងពលំនៃបណ្តាប៉ុស្តិ៍កិច្ចការបរទេស សហព័ន្ធបណ្តាអង្គការមិត្តភាពក្រុង Can Tho តែងតែយកចិត្តទុកដាក់សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាមន្ទីរ គណៈ វិស័យ មូលដ្ឋាន បណ្តាអង្គការសមាជិក និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការដាក់ពង្រាយបណ្តាសកម្មភាពកិច្ចការបរទេសប្រជាជន។

ទន្ទឹមនឹងនោះ អង្គភាពបន្តពង្រីកតួនាទីរបស់បណ្តាសមាគមមិត្តភាព ជួរកម្មភិបាលបញ្ញវន្ត វណ្ណករ សហគ្រិន អ្នកស្ម័គ្រចិត្ត និងសហគមន៍ជនជាតិវៀតណាមនៅបរទេស ក្នុងការផ្សព្វផ្សាយសារសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះគឺជាកម្លាំងដ៏សំខាន់ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងលក្ខណៈចីរភាពនៃការងារកិច្ចការបរទេសប្រជាជននៅក្នុងសភាពការណ៍ថ្មី។

ចំពោះមុខតម្រូវការនៃយុគសម័យឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងក៏កំពុងបោះជំហានមួយកម្រិតម្តងៗដើម្បីផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាព បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ជម្រុញខ្លាំងការងារព័ត៌មានកិច្ចការបរទេសនៅលើបរិយាកាសឌីជីថល ផ្សព្វផ្សាយរូបភាពប្រទេសជាតិ មនុស្សវៀតណាម និងក្រុង Can Tho ទៅកាន់មិត្តភក្តិអន្តរជាតិ។

បណ្តាសកម្មភាពផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ត្រូវបានរៀបចំឡើងតាមទិសដៅជិតស្និទ្ធ ជាក់ស្តែង ដោយយកប្រជាជនធ្វើជាមជ្ឈមណ្ឌល។ តាមរយៈបណ្តាកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា កិច្ចសហប្រតិបត្តិការយុវជន សកម្មភាពមនុស្សធម៌ និងបណ្តាកម្មវិធីមិត្តភាពអន្តរជាតិ សាមគ្គីភាព និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជន Can Tho ជាមួយប្រជាជននៃបណ្តាប្រទេស កាន់តែត្រូវបានពង្រឹង និងអភិវឌ្ឍន៍។

ការបន្តផ្សព្វផ្សាយតម្លៃសេចក្តីគិត Ho Chi Minh នៅក្នុងការងារកិច្ចការបរទេសប្រជាជន

ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ប៉ុន្តែបណ្តាតម្លៃនៅក្នុងសេចក្តីគិតកិច្ចការបរទេសប្រជាជនរបស់ប្រធាន Ho Chi Minh តែងតែផ្ទុកនូវលក្ខណៈបច្ចុប្បន្នភាពយ៉ាងជ្រាលជ្រៅ។ នោះគឺសេចក្តីគិតសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ជាបាវចនាយកប្រជាជនជាឫសគល់; ជាសិល្បៈរួមផ្សំប្រកបដោយភាពសុខដុមរមនារវាងផលប្រយោជន៍ប្រជាជាតិជាមួយការទទួលខុសត្រូវអន្តរជាតិ។

ចំពោះសហព័ន្ធបណ្តាអង្គការមិត្តភាពក្រុង Can Tho ការបន្តស្រាវជ្រាវ សិក្សារៀនសូត្រ និងអនុវត្តប្រកបដោយការបង្កើតច្នៃប្រឌិតនូវសេចក្តីគិត Ho Chi Minh មិនត្រឹមតែជាតម្រូវការខាងនយោបាយ សេចក្តីគិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ដើម្បីលើកកម្ពស់គុណភាពការងារកិច្ចការបរទេសប្រជាជននៅក្នុងដំណាក់កាលថ្មី។ ការពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងធ្វើសមាហរណកម្ម សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងនឹងបន្តធ្វើបានល្អនូវតួនាទីជាស្ពានចម្លងនៅក្នុងការងារកិច្ចការបរទេសប្រជាជន; ម្ចាស់ការចូលរួមបណ្តាសកម្មភាពការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ ការទូតវិទ្យាសាស្ត្របច្ចេកវិទ្យា; ពង្រីកបណ្តាញដៃគូអន្តរជាតិ; បង្កើនការចលនាជំនួយមិនមែនរដ្ឋាភិបាលបរទេស; ជម្រុញខ្លាំងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពកិច្ចការបរទេស; ទន្ទឹមនឹងនោះ រួមចំណែកផ្សព្វផ្សាយសក្តានុពល និងចំណុចខ្លាំងរបស់ Can Tho ជាមួយនឹងតួនាទីជាមជ្ឈមណ្ឌលកម្លាំងចលករនៃតំបន់ Dong Bang Song Cuu Long។ នេះក៏ជាបណ្តាភារកិច្ចស្នូលដែលសេចក្តីសម្រេចចិត្តលេខ 59-NQ/TW បានកំណត់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ រួមចំណែកកសាងទីក្រុងប្រកបដោយភាពស៊ីវិល័យ ទំនើប សម្បូរទៅដោយអត្តសញ្ញាណ និងរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុកិច្ចការបរទេសប្រជាជនរបស់ប្រទេសជាតិ៕

ទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh បន្តស្ថិតក្នុងផ្លូវរត់ក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅលើពិភពលោក ទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh បន្តស្ថិតក្នុងផ្លូវរត់ក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅលើពិភពលោក

យុគសម័យ - ជាមួយនឹងជើងហោះហើរជាង ១០០,០០០ ក្នុងរយៈពេលត្រឹមតែ ៦ ខែ ផ្លូវហោះហើរទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh រក្សាទីតាំងរបស់ខ្លួននៅក្នុងផ្លូវហោះហើរក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅទូទាំងពិភពលោក ដែលបង្កើតសម្ពាធប្រតិបត្តិការដ៏អស្ចារ្យ។

ប្រធានរដ្ឋ Luong Cuong ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh នៅប្រទេសឈីលី ប្រធានរដ្ឋ Luong Cuong ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh នៅប្រទេសឈីលី

យុគសម័យ - ក៏មានការចូលរួមជាមួយប្រធានាធិបតី Luong Cuong អតីតប្រធានាធិបតីឈីលី Michelle Bachellet ប្រធានបក្សកុម្មុយនិស្តឈីលី Lautaro Carmona និងប្រជាជនមួយចំនួនធំនៅស្រុក Cerro Navia ជាកន្លែងដែលឧទ្យានដាក់ឈ្មោះតាមប្រធាន Ho Chi Minh។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន