ការប្រារព្ធខួបលើកទី ៣៦ នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី នៅទីក្រុង Ho Chi Minh

09:08 | 20/06/2026 ឌឹកអាញ់

យុគសម័យ - នាគ្រារសៀលថ្ងៃទី ១៧ ខែមិថុនា អគ្គកុងស៊ុលនៃសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុង Ho Chi Minh បានរៀបចំពិធីប្រារព្ធខួបលើកទី ៣៦ នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី។

សារព័ត៌មានកម្ពុជាលើកសរសើរប្រធាន Ho Chi Minh - វីរបុរសជាតិវៀតណាម ការសិក្សារៀនសូត្រ និងធ្វើតាមប្រធាន Ho Chi Minh ក្លាយជាកម្លាំងចលករក្នុងការរុញច្រានពលកម្ម និងការបង្កើតថ្មី

ថ្លែងមតិនៅក្នុងពិធីប្រារព្ធ អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុង Ho Chi Minh លោក Nguyen Loc Ha បានចែករំលែកថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែចាត់ទុកសហភាពសូវៀតនាពេលមុន និងសហព័ន្ធរុស្ស៊ីនាពេលសព្វថ្ងៃ គឺជាមិត្តដ៏ស្មោះត្រង់ ស្មោះស្ម័គ្រ និងគួរឱ្យទុកចិត្ត។ ទំនាក់ទំនងវៀតណាម - សហព័ន្ធរុស្ស៊ី គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលត្រូវបានសាកល្បង និងអះអាងឆ្លងកាត់ពេលវេលា ហើយតែងតែឈរជើងយ៉ាងរឹងមាំនៅចំពោះមុខរាល់បំរែបំរួលនៃសភាពការណ៍។

អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងបានសង្កត់ធ្ងន់ថា៖ «ប្រជាជនវៀតណាមតែងតែចងចាំ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការជួយឧបត្ថម្ភដ៏ធំធេង និងដ៏មានតម្លៃជារបស់ប្រជាជនសូវៀតនាពេលមុន និងសហព័ន្ធរុស្ស៊ីនាពេលសព្វថ្ងៃ ចំពោះបុព្វហេតុនៃការតស៊ូរំដោះប្រជាជាតិ បង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់វៀតណាម។ យើងខ្ញុំមានក្តីសោមនស្សរីករាយដោយបានឃើញថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរនៅលើបណ្តាវិស័យនយោបាយកិច្ចការបរទេស ការពារជាតិ - សន្តិសុខ ថាមពល ប្រេងកាត ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន»។

ការប្រារព្ធខួបលើកទី ៣៦ នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី នៅទីក្រុង Ho Chi Minh
អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង Ho Chi Minh លោក Nguyen Loc Ha ថ្លែងមតិអបអរសាទរនៅក្នុងពិធី។

អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងបានអះអាងថា ក្រុង Ho Chi Minh តែងតែផ្តល់តម្លៃជាពិសេសចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនិយាយរួម និងជាមួយបណ្តាមូលដ្ឋាន ស្ថាប័ន អង្គការ និងសហគ្រាសរបស់រុស្ស៊ីនិយាយដោយឡែក។ បន្ទាប់ពីការធ្វើសមាហរណកម្មរដ្ឋបាលជាមួយខេត្ត Binh Duong និងខេត្ត Ba Ria - Vung Tau ក្រុង Ho Chi Minh មានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយមូលដ្ឋានចំនួន ៩ នៃគ្រប់កម្រិតរបស់សហព័ន្ធរុស្ស៊ី។ រយៈពេលកន្លងមក សកម្មភាពផ្លាស់ប្តូរ ការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូរវាងភាគីទាំងពីរត្រូវបានរក្សាជាប្រចាំ; បណ្តាវិស័យសហប្រតិបត្តិការជាក់ស្តែងបន្តត្រូវបានជម្រុញ ពិសេសគឺវិទ្យាសាស្ត្របច្ចេកវិទ្យា គមនាគមន៍ដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្ម។

ជាមួយនឹងឋានៈជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ វប្បធម៌ អប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរអន្តរជាតិដ៏សំខាន់ឈានមុខគេរបស់វៀតណាម ក្រុង Ho Chi Minh មានបំណងប្រាថ្នាយ៉ាងស្មោះត្រង់ និងត្រៀមលក្ខណៈជាស្រេចក្នុងការបន្តរួមចំណែកកាន់តែច្រើនថែមទៀត ទៅក្នុងវិស័យធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - សហព័ន្ធរុស្ស៊ី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់ប្រទេសនីមួយៗ និងនៅក្នុងតំបន់។

ការប្រារព្ធខួបលើកទី ៣៦ នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី នៅទីក្រុង Ho Chi Minh
លោក Timur Sadykov អគ្គកុងស៊ុលនៃសហព័ន្ធរុស្ស៊ីប្រចាំនៅក្រុង Ho Chi Minh ថ្លែងមតិនៅក្នុងពិធី។

នៅក្នុងពិធីនេះ លោក Timur Sadykov អគ្គកុងស៊ុលនៃសហព័ន្ធរុស្ស៊ីប្រចាំនៅក្រុង Ho Chi Minh បានអះអាងថា ទិវាបុណ្យជាតិគឺជាឱកាសដ៏ពិសេសដើម្បីរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏អស្ចារ្យ ពោរពេញដោយការសាកល្បង និងជ័យជម្នះរបស់ប្រទេសរុស្ស៊ី។ បើតាមលោក រុស្ស៊ីមានមោទនភាពចំពោះប្រទេសមួយដែលសម្បូរទៅដោយធនធាន មានពហុជាតិសាសន៍ ពហុសាសនា ប៉ុន្តែតែងតែមានឯកភាពគ្នាក្រោមភាសារួមតែមួយគឺភាសារុស្ស៊ី។

លោក Timur Sadykov ចាត់ទុកថា វៀតណាម និងរុស្ស៊ីមានទំនាក់ទំនងប្រវត្តិសាស្ត្រយ៉ាងជិតស្និទ្ធបំផុត។ លោកបានអះអាងថា រុស្ស៊ី និងវៀតណាមចែករំលែកនូវតម្លៃប្រហាក់ប្រហែលគ្នាក្នុងទឹកចិត្តស្រឡាញ់ជាតិ សេរីភាព ឯករាជ្យ និងតែងតែត្រៀមលក្ខណៈជាស្រេចដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ អគ្គកុងស៊ុល Timur Sadykov បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជនវៀតណាម អាជ្ញាធរក្រុង Ho Chi Minh បណ្តាអតីតយុទ្ធជន និងបណ្តាអង្គភាពនានាដូចជា សហគ្រាសចម្រុះ Vietsovpetro ចំពោះកិច្ចខិតខំប្រឹងប្រែងថែរក្សា និងអភិវឌ្ឍន៍មិត្តភាពបងប្អូនប្រពៃណីនេះ។

មុននោះ នាគ្រារសៀលថ្ងៃទី ១៧ ខែមិថុនា លេខាបក្សក្រុង Ho Chi Minh លោក Tran Luu Quang និងប្រធានគណៈកម្មាធិការប្រជាជនក្រុង Ho Chi Minh លោក Nguyen Van Duoc បានទទួលជួបលោក Sadykov Timur អគ្គកុងស៊ុលនៃសហព័ន្ធរុស្ស៊ីប្រចាំនៅក្រុង Ho Chi Minh ដែលបានអញ្ជើញមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការងារនៅទីក្រុង។

ដោយថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបណ្តាមន្ទីរ អង្គភាព វិស័យរបស់ក្រុង Ho Chi Minh ដែលតែងតែគាំទ្រដើម្បីបំពេញភារកិច្ចរួចរាល់ អគ្គកុងស៊ុល Sadykov Timur បានឱ្យដឹងថា ក្នុងអាណត្តិការងារ លោកបានមើលឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ក្រុង Ho Chi Minh និយាយដោយឡែក និងវៀតណាមនិយាយរួម។

ថ្លែងមតិនៅក្នុងជំនួបទទួល អគ្គកុងស៊ុល Sadykov Timur បានសម្តែងនូវមោទនញ្ចេតនាយ៉ាងជ្រាលជ្រៅ និងចំណាប់អារម្មណ៍ដ៏ល្អប្រពៃអំពីក្រុង Ho Chi Minh។ ជាមួយនឹងភាពរហ័សរហួន ទំនើប និងកម្លាំងជីវិតដ៏ខ្លាំងក្លា ក្រុង Ho Chi Minh បានបន្សល់ទុកនូវស្នាមដានដ៏ល្អៗជាច្រើន ហើយនឹងស្ថិតនៅក្នុងបេះដូងរបស់លោកជានិច្ច ចាប់តាំងពីការងារបង្ការ និងទប់ស្កាត់មហាភ័យរាតត្បាត COVID-19 រហូតដល់ដំណើរការដាក់ពង្រាយទម្រង់រដ្ឋបាលមូលដ្ឋាន ២ កម្រិត។

ការប្រារព្ធខួបលើកទី ៣៦ នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី នៅទីក្រុង Ho Chi Minh
លេខាបក្សក្រុង Ho Chi Minh លោក Tran Luu Quang និងអគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅក្រុង Ho Chi Minh លោក Sadykov Timur នៅក្នុងជំនួបទទួលបដិសណ្ឋារកិច្ច។

បើតាមលោកអគ្គកុងស៊ុល Sadykov Timur ទោះបីជាឆ្លងកាត់ការលំបាកជាច្រើនក៏ដោយ ក៏ក្រុង Ho Chi Minh នៅតែខិតខំប្រឹងប្រែងពុះពារឡើង រក្សាបាននូវសន្ទុះអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លោកអគ្គកុងស៊ុលបានសម្តែងនូវជំនឿចិត្តថា ទីក្រុងនឹងបន្តពង្រីកប្រកបដោយប្រសិទ្ធភាពនូវបណ្តាសក្តានុពល ផលប្រយោជន៍ និងបោះជំហានមួយកម្រិតម្តងៗដើម្បីអះអាងពីឋានៈនៃទីក្រុងមួយដែលមានកម្រិតលំដាប់អន្តរជាតិនាពេលអនាគត។

ឆ្លុះបញ្ចាំងឡើងវិញនូវដំណើរផ្លូវ ៥ ឆ្នាំកន្លងមកនេះ លោកអគ្គកុងស៊ុល Sadykov Timur បានឱ្យដឹងថា លោកមានសំណាងដែលបានរួមដំណើរជាមួយមិត្តភក្តិ រួមការងារ និងដៃគូជាច្រើននាក់ ដើម្បីចូលរួមក្នុងសកម្មភាពជាច្រើននៅក្រុង Ho Chi Minh។ តាមរយៈនោះ លោកអគ្គកុងស៊ុលមានឱកាសជាច្រើនដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីជីវភាពសេដ្ឋកិច្ច វប្បធម៌ សង្គម កីឡា និងទេសចរណ៍របស់ទីក្រុង ក៏ដូចជាជួបប្រាស្រ័យ ទាក់ទងជាមួយប្រជាជនយ៉ាងច្រើនកុះករនៃក្រុង Ho Chi Minh។

ជាពិសេស ព្រឹត្តិការណ៍វប្បធម៌ដ៏វិសេសវិសាលទាំងឡាយដូចជា ពិធីបុណ្យអាវដាយ បណ្តាកម្មវិធីផ្សព្វផ្សាយម្ហូបអាហារ និងការផ្លាស់ប្តូរវប្បធម៌ បានបន្សល់ទុកនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះរូបលោក ក៏ដូចជាសហគមន៍ជនបរទេសដែលកំពុងរស់នៅលើក្រុង Ho Chi Minh ផងដែរ។ បណ្តាសកម្មភាពទាំងនេះមិនត្រឹមតែរួមចំណែកផ្សព្វផ្សាយរូបភាពរបស់ក្រុង Ho Chi Minh ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាស្ពានចម្លងផ្សារភ្ជាប់រវាងប្រជាជននៃបណ្តាប្រទេស តាមរយៈនោះជម្រុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែរឹងមាំទ្វេដង។

លោកអគ្គកុងស៊ុល Sadykov Timur ក៏បានផ្ញើការថ្លែងអំណរគុណយ៉ាងស្មោះត្រង់ជូនចំពោះថ្នាក់ដឹកនាំក្រុង Ho Chi Minh រួមជាមួយបណ្តាមន្ទីរ វិស័យរបស់ទីក្រុង ដែលតែងតែរួមដំណើរ គាំទ្រប្រកបដោយប្រសិទ្ធភាពដល់បណ្តាសកម្មភាពកិច្ចការបរទេសប្រជាជនក្នុងមួយអាណត្តិទាំងមូល។ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនេះ បានរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh បន្តស្ថិតក្នុងផ្លូវរត់ក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅលើពិភពលោក ទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh បន្តស្ថិតក្នុងផ្លូវរត់ក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅលើពិភពលោក

យុគសម័យ - ជាមួយនឹងជើងហោះហើរជាង ១០០,០០០ ក្នុងរយៈពេលត្រឹមតែ ៦ ខែ ផ្លូវហោះហើរទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh រក្សាទីតាំងរបស់ខ្លួននៅក្នុងផ្លូវហោះហើរក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅទូទាំងពិភពលោក ដែលបង្កើតសម្ពាធប្រតិបត្តិការដ៏អស្ចារ្យ។

ប្រធានរដ្ឋ Luong Cuong ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh នៅប្រទេសឈីលី ប្រធានរដ្ឋ Luong Cuong ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh នៅប្រទេសឈីលី

យុគសម័យ - ក៏មានការចូលរួមជាមួយប្រធានាធិបតី Luong Cuong អតីតប្រធានាធិបតីឈីលី Michelle Bachellet ប្រធានបក្សកុម្មុយនិស្តឈីលី Lautaro Carmona និងប្រជាជនមួយចំនួនធំនៅស្រុក Cerro Navia ជាកន្លែងដែលឧទ្យានដាក់ឈ្មោះតាមប្រធាន Ho Chi Minh។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព