វៀតណាម ចូលរួមក្នុងក្រុមមិត្តភក្តិនៅអង្គការសហប្រជាជាតិ ស្តីពីការបង្ការនិងប្រឆាំងការជួញដូរមនុស្សដោយប្រើប្រាស់បច្ចេកវិទ្យា

10:02 | 15/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក បានប្រព្រឹត្តទៅពិធីប្រកាសបង្កើត "ក្រុមមិត្តភក្តិនៅអង្គការសហប្រជាជាតិ ស្តីពីការបង្ការនិងប្រឆាំងការជួញដូរមនុស្សដោយប្រើប្រាស់បច្ចេកវិទ្យា"។

វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ មានប្រសាសន៍នៅក្នុងពិធីនោះ។
ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ មានប្រសាសន៍នៅក្នុងពិធីនោះ។

ព័ត៌មានពីស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានឱ្យដឹងថា នេះគឺជាគំនិតផ្តួចផ្តើមដែលបង្កើតឡើងដោយប្រទេសកូរ៉េខាងត្បូង ក្រោមការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទល្មើស (UNODC) និងទទួលបានការចូលរួមពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាច្រើន។

នៅក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ប្រទេសវៀតណាមក៏បានកត់សម្គាល់ឃើញពីស្ថានភាពកើនឡើងនៃករណីជនរងគ្រោះដោយសារការជួញដូរមនុស្ស ដែលត្រូវបានអូសទាញតាមរយៈការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិកក្លែងក្លាយនៅលើប្រព័ន្ធអនឡាញ។

ចំពោះមុខរបៀបរបប ធ្វើសកម្មភាពកាន់តែមានភាពស្មុគស្មាញ និងផ្កាប់មុខរបស់ក្រុមឧក្រិដ្ឋជន ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាចាំបាច់ត្រូវតែក្លាយជាផ្នែកមួយនៃដំណោះស្រាយ ហេតុដូច្នេះហើយ វៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការផ្លាស់ប្តូរឌីជីថល វិធីសាស្ត្រចូលទៅជិតផ្អែកលើទិន្នន័យ និងនវានុវត្តន៍ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ ការស៊ើបអង្កេត ការកំណត់អត្តសញ្ញាណ និងការជួយជ្រោមជ្រែងដល់ជនរងគ្រោះ។

ឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស អង្គការសហប្រជាជាតិ ស្ថាប័ន UNODC និងបណ្តាដៃគូពាក់ព័ន្ធ ទន្ទឹមនឹងនោះ បានយល់ឃើញថា ការចូលរួមរបស់បណ្តាប្រទេសអាស៊ានជាច្រើនក្នុងនាមជាសមាជិកស្ថាបនិក បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់តំបន់ ក្នុងការដាក់ឱ្យអនុវត្តអនុសញ្ញាអាស៊ានស្តីពីការបង្ការនិងប្រឆាំងការជួញដូរមនុស្ស ជាពិសេសគឺស្ត្រីនិងកុមារ។

ឯកអគ្គរដ្ឋទូត Do Hung Viet ក៏បានសង្កត់ធ្ងន់ផងដែរថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ឬហៅថា «អនុសញ្ញាហាណូយ» គឺជាក្របខ័ណ្ឌដ៏សំខាន់មួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាសកម្មភាពល្មើសច្បាប់ដែលប្រើប្រាស់បច្ចេកវិទ្យា ក្នុងនោះមានការជួញដូរមនុស្ស ព្រមទាំងបានអំពាវនាវឱ្យបណ្តាប្រទេសបន្តធ្វើការចុះហត្ថលេខា និងផ្តល់សច្ចាប័ន ដើម្បីឱ្យអនុសញ្ញានេះអាចចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ៕

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម