សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh ទទួលគ្រឿងឥស្សរិយយសហុងហ្ការី ថ្នាក់សហសេវិក

08:09 | 15/06/2026 ឌឹកអាញ់

យុគសម័យ - រដ្ឋហុងហ្ការី បានប្រគល់ជូនគ្រឿងឥស្សរិយយសហុងហ្ការី ថ្នាក់សហសេវិក ជូនចំពោះ សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh ដើម្បីជាការទទួលស្គាល់នូវការរួមចំណែកយ៉ាងខ្ជាប់ខ្ជួនមិនខ្លាចនឿយហត់របស់លោក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ អប់រំ និងការពង្រឹងទំនាក់ទំនងមិត្តភាពប្រជាជននិងប្រជាជន រវាងវៀតណាម និងហុងហ្ការី។

សាស្ត្រាចារ្យ Vuong Hong Vu៖ ទំនាក់ទំនង ចិន-វៀតណាម បានឈានហួសពីក្របខ័ណ្ឌទ្វេភាគីប្រពៃណី “រាត្រីពិសិដ្ឋនៅលើភ្នំ Nghia Linh៖ ដំណើរត្រឡប់ទៅរកឫសគល់”

នាថ្ងៃទី ១២ មិថុនា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហុងហ្ការីប្រចាំនៅវៀតណាម លោក Tibor Baloghdi បានប្រគល់គ្រឿងឥស្សរិយយសហុងហ្ការី ថ្នាក់សហសេវិក ជូនចំពោះ សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh ប្រធានសមាគមមិត្តភាពវៀតណាម - ហុងហ្ការី ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ (សាកលវិទ្យាល័យជាតិហាណូយ) និងជាប្រធានសមាគមគណិតវិទ្យាវៀតណាម។

សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh ទទួលគ្រឿងឥស្សរិយយសហុងហ្ការី ថ្នាក់សហសេវិក
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហុងហ្ការីប្រចាំនៅវៀតណាម លោក Tibor Baloghdi បានប្រគល់គ្រឿងឥស្សរិយយសហុងហ្ការី ថ្នាក់សហសេវិក ជូនចំពោះ សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh។

យោងតាមព័ត៌មានពីសមាគមមិត្តភាពវៀតណាម - ហុងហ្ការី រង្វាន់កិត្តិយសរបស់រដ្ឋហុងហ្ការីនេះ គឺដើម្បីជាការទទួលស្គាល់នូវការរួមចំណែកយ៉ាងយូរអង្វែង និងប្រកបដោយប្រសិទ្ធភាពរបស់ សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ ធ្វើការផ្លាស់ប្តូរថ្មីនូវសកម្មភាពការងាររបស់សមាគមមិត្តភាពវៀតណាម - ហុងហ្ការី។

មានប្រសាសន៍នៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូត Tibor Baloghdi បានកោតសរសើរចំពោះការរួមចំណែកដ៏ជាក់ស្តែងរបស់ សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh ចំពោះទំនាក់ទំនងវៀតណាម - ហុងហ្ការី ជាពិសេសនៅក្នុងវិស័យវិទ្យាសាស្ត្រ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ដោយសម្តែងនូវកិត្តិយសយ៉ាងក្រៃលែងនៅពេលទទួលបានរង្វាន់កិត្តិយសនេះ សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh បានឱ្យដឹងថា ប្រទេសហុងហ្ការី គឺជាស្រុកកំណើតទីពីររបស់លោក ដែលជាទីកន្លែងដែលលោកបានចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សារៀនសូត្រ ប្រកបជីវភាពរស់នៅ និងផ្សារភ្ជាប់ជិតស្និទ្ធតាំងពីសម័យវ័យក្មេង។

សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh ទទួលគ្រឿងឥស្សរិយយសហុងហ្ការី ថ្នាក់សហសេវិក
តំណាងគណៈអឺរ៉ុប (សហភាពបណ្តាអង្គការមិត្តភាពវៀតណាម) និងសមាគមមិត្តភាពវៀតណាម - ហុងហ្ការី ចូលរួមសម្តែងការអបអរសាទរចំពោះ សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh។

លោកបានមានប្រសាសន៍បន្ថែមទៀតថា រង្វាន់កិត្តិយសនេះមិនមែនសម្រាប់តែរូបលោកផ្ទាល់នោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់ចំពោះជួរអតីតនិស្សិតវៀតណាមគ្រប់ជំនាន់ដែលធ្លាប់បានសិក្សានៅប្រទេសហុងហ្ការី បណ្តាសមាជិកនៃសមាគមមិត្តភាពវៀតណាម - ហុងហ្ការី និងអស់លោកអ្នកដែលបានរួមចំណែកពូនជ្រំដល់ចំណងមិត្តភាពរវាងប្រជាជាតិនៃប្រទេសទាំងពីរ។

បើតាមប្រសាសន៍របស់ សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Hoang Linh នៅក្នុងពេលខាងមុខ លោកនឹងបន្តជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងហុងហ្ការី កាន់តែមានភាពជ្រាលជ្រៅបន្ថែមទៀត៕

Quang Linh Vlogs និង Quang Linh Vlogs និង "ក្រុម" អាហ្រ្វិក៖ បំផុសទំនាក់ទំនងរវាងប្រជាជនវៀតណាម និងអង់ហ្គោឡា

យុគសម័យ - នាថ្ងៃទី ៣ មិថុនា អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការវៀតណាមនៅឯបរទេស Le Thi Thu Hang បានជួបសន្ទនាជាមួយលោក Pham Quang Linh (Quang Linh Vlogs) និង “ក្រុម” អាហ្រ្វិក (ក្រុមយុវជនវៀតណាមបានរួមចំណែកឆ្នើមជាច្រើនដល់ប្រជាជនអង់ហ្គោឡា និងវៀតណាម) ក្នុងឱកាសដែលក្រុមនេះត្រឡប់ទៅវៀតណាមវិញសម្រាប់សកម្មភាពស្ម័គ្រចិត្ត។

សាស្ត្រាចារ្យ​ជប៉ុន​ទទួល​បាន​កិត្តិនាម​ជា សាស្ត្រាចារ្យ​ជប៉ុន​ទទួល​បាន​កិត្តិនាម​ជា "​ពលរដ្ឋ​កិត្តិយស Dong Khoi" នៅ​ខេត្ត Ben Tre

យុគសម័យ - ជាមួយនឹងការរួមចំណែកជាវិជ្ជមាន និងការយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត Ben Tre សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រ Nagato បានទទួលកិត្តិនាមជា “ពលរដ្ឋកិត្តិយស Dong Khoi” ក្នុងពិធីអបអរសាទរទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង Ben Tre និង Japanese Cleft Lip and Palate Association ...

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន