សកម្មភាពជាច្រើនរំលឹកខួបនៃទិវាជ័យជម្នះ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ

09:01 | 10/05/2026 ឌឹកអាញ់

យុគសម័យ - សកម្មភាពជាច្រើនរំលឹកខួបលើកទី ៨១ នៃទិវាជ័យជម្នះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមារបស់ប្រជាជនសូវៀត (០៩ ឧសភា ១៩៤៥ - ០៩ ឧសភា ២០២៦) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នាថ្ងៃទី ០៧ ខែឧសភា ដោយសង្កត់ធ្ងន់លើអត្ថន័យនៃសន្តិភាព ការចងចាំប្រវត្តិសាស្ត្រ និងទំនាក់ទំនងមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី។

ប្រតិភូជាង ១.៣០០ នាក់ នឹងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI ចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា នៅទីក្រុងហាណូយ កាលវិភាគបាញ់កាំជ្រួចនាយប់ថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ ក្នុងកម្មវិធី "សូរសៀងមាតុភូមិ"

នាថ្ងៃទី ០៧ ខែឧសភា នៅទីក្រុងហូជីមិញ សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ បានរៀបចំជំនួបពិភាក្សារំលឹកខួបលើកទី ៨១ នៃទិវាជ័យជម្នះ ដោយមានការអញ្ជើញចូលរួមពីលោក Timur Sirozhevich Sadykov អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញ ព្រមទាំងតំណាង និងសមាជិកនៃសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ីយ៉ាងច្រើនកុះករ។

យោងតាមព័ត៌មានពីសហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ ថ្លែងមតិក្នុងពិធីនេះ លោក Hoang Minh Nhan ប្រធានសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី ទីក្រុងហូជីមិញ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ប្រជាជនសូវៀតបានរួមចំណែកធ្វើឱ្យរលាយរលត់ទាំងស្រុងនូវប្រព័ន្ធអាណានិគមនិយមនៅលើពិភពលោក ជួយឱ្យបដិវត្តន៍ខែសីហានៅវៀតណាមទទួលបានជោគជ័យ ឈានទៅរកជ័យជម្នះជាប្រវត្តិសាស្ត្រដៀនបៀនភូ និងបញ្ចប់ដោយមហាជ័យជម្នះរដូវផ្ការីកឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ។

សកម្មភាពជាច្រើនរំលឹកខួបនៃទិវាជ័យជម្នះ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ
បណ្តាតំណាងអញ្ជើញចូលរួមក្នុងជំនួបពិភាក្សា រំលឹកខួបលើកទី ៨១ នៃទិវាជ័យជម្នះ នៅទីក្រុងហូជីមិញ។

លោកបានផ្ញើនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននៃបណ្តាប្រជាជាតិសូវៀត និងប្រជាជនរុស្ស៊ី ដែលបានផ្តល់ឱ្យវៀតណាមនូវការជួយឧបត្ថម្ភប្រកបដោយគុណធម៌ និងសេចក្តីស្រឡាញ់ក្នុងអំឡុងឆ្នាំដែលវៀតណាមជួបការលំបាក។ ទន្ទឹមនឹងនោះ លោកបានអះអាងថានឹងបន្តខិតខំអភិវឌ្ឍទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីពូនជ្រំមិត្តភាពសម្រាប់វិបុលភាពនៃប្រជាជាតិទាំងពីរ និងសន្តិភាព ស្ថិរភាពនៅលើពិភពលោកទាំងមូល។

ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោកអគ្គកុងស៊ុល Timur Sirozhevich Sadykov បានរំលឹកឡើងវិញនូវអត្ថន័យប្រវត្តិសាស្ត្រនៃទិវាជ័យជម្នះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមា និងការលះបង់ ព្រមទាំងការបាត់បង់ដ៏ធំធេងរបស់ប្រជាជនសូវៀត និងប្រជាជនរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងពួកហ្វាស៊ីស ដើម្បីការពារមាតុភូមិ។ លោកបានអះអាងថា ប្រជាជនរុស្ស៊ីតែងតែគោរពចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រជាជនវៀតណាមចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រនេះ រួមទាំងការចូលរួមរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាមក្នុងសមរភូមិការពារទីក្រុងមូស្គូ ផងដែរ។

ក្នុងថ្ងៃដដែលនោះ នៅទីក្រុងហាណូយ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម បានសហការជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ប្រចាំទីក្រុងហាណូយ រៀបចំពិធីដង្ហែ "កងវរសេនាធំអមតៈ" នៅវិទ្យាល័យឯកទេស Hanoi-Amsterdam។

សកម្មភាពជាច្រើនរំលឹកខួបនៃទិវាជ័យជម្នះ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ
ពិធីដង្ហែ "កងវរសេនាធំអមតៈ" នៅទីក្រុងហាណូយ។

មនុស្សរាប់រយនាក់ដែលបានចូលរួម បានកាន់រូបថតសាច់ញាតិ អតីតយុទ្ធជន យុទ្ធជនកងទ័ពក្រហម កងជីវពល និងកម្មករនៅសមរភូមិក្រោយ។ នៅលើទ្រូងអាវរបស់មនុស្សម្នាក់ៗមានបំពាក់ខ្សែបូ George ពណ៌ខ្មៅ-ទឹកក្រូច ដែលជានិមិត្តរូបប្រពៃណីផ្សារភ្ជាប់ជាមួយនឹងស្មារតីក្លាហាន និងជ័យជម្នះរបស់ប្រទេសរុស្ស៊ី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន និងវិទ្យុ-ទូរទស្សន៍ហាណូយ ថ្លែងមតិក្នុងពិធីនេះ លោក Gennady Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម បានឱ្យដឹងថា សកម្មភាព "កងវរសេនាធំអមតៈ" បានក្លាយជាប្រពៃណីនៅប្រទេសរុស្ស៊ី ក៏ដូចជាប្រទេសជាច្រើនទៀតនៅលើពិភពលោក សំដៅចងចាំ និងដឹងគុណដល់អ្នកដែលបានចូលរួមក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមា រួមមានយុទ្ធជននៅសមរភូមិមុខ កម្លាំងទ័ពព្រៃ និងកម្មករនៅសមរភូមិក្រោយ។

លោកឯកអគ្គរដ្ឋទូតក៏បានអះអាងដែរថា រុស្ស៊ីមិនដែលបំភ្លេចបណ្តាយុទ្ធជនអន្តរជាតិវៀតណាម ដែលបានរួមសុខរួមទុក្ខ និងប្រយុទ្ធជាមួយប្រជាជនសូវៀត ក្នុងរដូវរងាឆ្នាំ ១៩៤១ និងក្នុងបណ្តាសមរភូមិការពារទីក្រុងមូស្គូឡើយ។ លោកបានសម្តែងនូវការចងចាំចំពោះបណ្តាវីរបុរសវៀតណាម ដែលបានពលីក្នុងសមរភូមិដៀនបៀនភូ ក៏ដូចជាក្នុងសង្គ្រាមតស៊ូប្រឆាំងការឈ្លានពាន និងបង្រួបបង្រួមប្រទេសជាតិ៕

ឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក ចាន់ សុរិកាន់៖ ពង្រឹងទំនាក់ទំនងរវាងភ្នំពេញ និងទីក្រុងហូជីមិញ ឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក ចាន់ សុរិកាន់៖ ពង្រឹងទំនាក់ទំនងរវាងភ្នំពេញ និងទីក្រុងហូជីមិញ

យុគសម័យ - នៅថ្ងៃទី ៩ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោកស្រី Tran Thi Dieu Thuy បានអញ្ជើញទៅកាន់ស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ដើម្បីចែករំលែកភាពរីករាយ និងជូនពរ។

គណៈប្រតិភូអន្តរជាតិជាង ៤០០ នាក់បានចូលរួមក្នុងដំណើរទេសចរណ៍និទាឃរដូវមិត្តភាពឆ្នាំ ២០២៥ នៅទីក្រុងហាណូយ គណៈប្រតិភូអន្តរជាតិជាង ៤០០ នាក់បានចូលរួមក្នុងដំណើរទេសចរណ៍និទាឃរដូវមិត្តភាពឆ្នាំ ២០២៥ នៅទីក្រុងហាណូយ

យុគសម័យ - នាថ្ងៃទី ១ ខែមីនា សម្ព័ន្ធអង្គការមិត្តភាពហាណូយនឹងសម្របសម្រួលជាមួយមន្ទីរទេសចរណ៍ហាណូយ និងគណៈកម្មាធិការប្រជាជនស្រុក Me Linh ដើម្បីរៀបចំកម្មវិធីដំណើរទេសចរណ៍និទាឃរដូវមិត្តភាពឆ្នាំ ២០២៥។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព