សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល

11:18 | 02/07/2025 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី៣០ ខែមិថុនា សាលានាយទាហានកងទ័ពជើងគោកលេខ២ នៃក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ រួមមាន៖ វគ្គទី៧៥ ស្តីពីការបញ្ចប់ថ្នាក់សកលវិទ្យាល័យសម្រាប់នាយទាហាន វគ្គទី៧៥ ស្តីពីការបំប៉ន់ចំណេះដឹងផ្នែកយោធា និងនយោបាយ វគ្គទី៧២ ស្តីពីសាកលវិទ្យាល័យយោធា និងវគ្គទី៧៥ ស្តីពីការបណ្តុះបណ្តាលភាសាវៀតណាម សម្រាប់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ។

កងទ័ពជើងទឹកវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យបច្ចេកទេស ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល

លោកឧត្តមសេនីយ៍ត្រី សាស្រ្តាចារ្យ បណ្ឌិត គ្រូបង្រៀនប្រជាជន Vu Thanh Hiep នាយករងសាលា និងលោកវរសេនីយ៍ឯក បណ្ឌិត Le Khac Huy អនុប្រធាននយោបាយនៃសាលា បានចូលរួម និងដឹកនាំពិធី។

ក្នុងដំណើរការសិក្សា សិក្ខាកាមទាំងឡាយតែងតែលើកកម្ពស់ការទទួលខុសត្រូវ មានស្មារតីជម្នះពុះពារការលំបាក គោរពវិន័យយ៉ាងម៉ឺងម៉ាត់ ខិតខំសិក្សា និងហាត់ពត់លត់ដំ។ វគ្គសិក្សាទាំងអស់បានបញ្ចប់កម្មវិធី និងគោលបំណងបណ្តុះបណ្តាលប្រកបដោយជោគជ័យ។

មានប្រសាសន៍នៅក្នុងពិធីបិទ លោកឧត្តមសេនីយ៍ត្រី សាស្រ្តាចារ្យ បណ្ឌិត គ្រូបង្រៀនប្រជាជន Vu Thanh Hiep បានទទួលស្គាល់ និងលើកសរសើរចំពោះសមិទ្ធិផលក្នុងការសិក្សា និងហាត់ពត់លត់ដំរបស់សិក្ខាកាម ព្រមទាំងបញ្ជាក់ថានេះជាលទ្ធផលនៃស្មារតីស្វះស្វែងរៀនសូត្រ ឆន្ទៈឈានឡើងរបស់យោធិនបដិវត្តន៍។ លោក Vu Thanh Hiep បានសង្ឃឹមថា ក្នុងមុខតំណែងថ្មីរបស់ខ្លួន សិក្ខាកាមម្នាក់ៗនឹងបន្តខិតខំសិក្សា ហាត់ពត់លត់ដំ អនុវត្តប្រកបដោយភាពច្នៃប្រឌិត ពាំនាំយកចំណេះដឹងដែលខ្លួនទទួលបានពីសាលាមកអនុវត្ត រួមចំណែកកសាងអង្គភាពរឹងមាំ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។ សម្រាប់សិក្ខាកាមកម្ពុជា លោក Vu Thanh Hiep បានសង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សា និងត្រឡប់មកប្រទេសវិញ សិក្ខាកាមទាំងឡាយនឹងបន្តលើកកំពស់ស្នាដៃរបស់ខ្លួន និងចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការពារមាតុភូមិ បន្តពូនជ្រំចំណងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

តាងនាមឱ្យនិស្សិតបញ្ចប់ការសិក្សា លោកវរសេនីយ៍ទោ Ha Thanh Binh បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាភិបាល មន្រ្តី និងសាស្ត្រាចារ្យនៃសាលាដែលបានខិតខំប្រឹងប្រែងបង្រៀន និងគាំទ្រពេញមួយដំណើរការសិក្សា។ ជាមួយគ្នានេះ លោកបានប្តេជ្ញាចិត្តថា ក្រោយបញ្ចប់ការសិក្សា លោកនឹងបន្តអនុវត្ត ស្រាវជ្រាវ និងយកចំណេះដឹងដែលបានរៀននៅសាលា យកទៅអនុវត្តជាក់ស្តែងនៅអង្គភាព រួមចំណែកដល់ការសម្រេចបាននូវរាល់ភារកិច្ចដែលបានចាត់តាំងឱ្យមានប្រសិទ្ធភាព៕

គណៈកម្មាធិការការងារសម្រាប់អង្គការក្រៅរដ្ឋាភិបាលបរទេសពង្រឹងការគាំទ្រដល់ក្រសួង សាខា សហជីព និងអង្គការប្រជាជនក្នុងការបណ្តុះបណ្តាល និងកៀរគរជំនួយ គណៈកម្មាធិការការងារសម្រាប់អង្គការក្រៅរដ្ឋាភិបាលបរទេសពង្រឹងការគាំទ្រដល់ក្រសួង សាខា សហជីព និងអង្គការប្រជាជនក្នុងការបណ្តុះបណ្តាល និងកៀរគរជំនួយ

យុគសម័យ - នាថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហាណូយ គណៈកម្មាធិការ​ការងារ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស បានរៀបចំសន្និសីទចែករំលែកព័ត៌មានអំពីការងាររបស់អង្គការក្រៅរដ្ឋាភិបាលបរទេសឆ្នាំ ២០២៤ ជាមួយក្រសួង ស្ថាប័ន ស្ថាប័ន មហាជន និងអង្គការប្រជាជននៅមជ្ឈិម។

ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងបណ្តុះបណ្តាលភាសារវាងខេត្ត Tra Vinh និងខេត្តបាត់ដំបង ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងបណ្តុះបណ្តាលភាសារវាងខេត្ត Tra Vinh និងខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២១ ខែមេសា ក្រុមបេសកកម្មខេត្ត Tra Vinh ប្រទេសវៀតណាម បានបំពេញទស្សនកិច្ច និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង។ ក្រុមបេសកកម្មដឹកនាំដោយលោក Lam Minh Dang អនុលេខាគណៈកម្មាធិការបក្សខេត្ត។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព