ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន

13:09 | 10/11/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៩ ខែវិច្ឆិកា សប្តាហ៍វប្បធម៌ និងទេសចរណ៍ដែលតភ្ជាប់ជាមួយបុណ្យអកអំបុក ត្រូវបានបើកនៅតំបន់ភាគខាងត្បូងវៀតណាម ដែលមានជនរួមជាតិខ្មែររស់នៅច្រើន។

ខេត្ត Tay Ninh (វៀតណាម) ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ខេត្ត An Giang (វៀតណាម) ថែរក្សាការសរសេររបស់ជនជាតិខ្មែរ
ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន
ខេត្ត Tra Vinh (វៀតណាម)៖ ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុកនៅតាមមូលដ្ឋានជាច្រើន

នៅខេត្ត Tra Vinh ពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ ភ្ជាប់ជាមួយបុណ្យអកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ជាមួយនឹងសកម្មភាពសំខាន់ៗដូចជា៖ លំហម្ហូបអាហារនៃតំបន់ភាគខាងត្បូងនៅខេត្ត Tra Vinh ឆ្នាំ២០២៤; ការតាំងពិព័រណ៍ “ទេសចរណ៍ Tra Vinh - ការតភ្ជាប់ និងការអភិវឌ្ឍ”; ពិព័រណ៍ជម្រុញពាណិជ្ជកម្ម - ផលិតផលឧស្សាហកម្មជនបទ និង OCOP; មហោស្រពរបាំជនជាតិខ្មែរនៅខេត្ត Tra Vinh។ ទន្ទឹមនឹងនោះ ក៏មានការតាំងពិព័រណ៌សិប្បកម្ម សំលៀកបំពាក់ប្រពៃណីជនជាតិខ្មែរ ការប្រណាំងទូក និងការលេងល្បែងប្រជាប្រិយ...

នាថ្ងៃនេះផងដែរ ពិធីបុណ្យអកអំបុក - ការប្រណាំងទូក Soc Trang តំបន់ដីសណ្ដទន្លេ Cuu Long និងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ Soc Trang លើកទី១ ឆ្នាំ២០២៤ ក៏ប្រព្រឹត្តទៅនៅខេត្ត Soc Trang ផងដែរ៕

ខេត្ត An Giang (វៀតណាម) ថែរក្សាការសរសេររបស់ជនជាតិខ្មែរ ខេត្ត An Giang (វៀតណាម) ថែរក្សាការសរសេររបស់ជនជាតិខ្មែរ

តាំងពីយូរយារណាស់មកហើយ វត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរ នៅខេត្ត An Giang ប្រទេសវៀតណាម បានក្លាយជាកន្លែងបង្រៀនអក្សរខ្មែរដល់កូនៗរបស់បងប្អូនជនជាតិខ្មែរ។ ថ្នាក់រៀនត្រូវបានបង្កើតឡើងពីការពួតដៃគ្នារបស់វត្តអារាម ព្រះសង្ឃ អាជ្ញាធរ និងពុទ្ធសាសនិក ដូច្នេះហើយទើបពង្រឹងស្មារតីសិក្សា របស់បងប្អូនជនជាតិខ្មែរក្នុងការចូលរួមថែរក្សាការសរសេរ អត្តសញ្ញាណប្រពៃណីជាតិត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន

នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីស្នាក់ការស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (ព្រះរាជាណាចក្រកម្ពុជា) បានប្រព្រឹត្តទៅកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែនរវាងនគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Tay Ninh អភិវឌ្ឍសេដ្ឋកិច្ចពីឧត្តមភាពច្រកទ្វារព្រំដែន
ខេត្ត Dong Nai ផ្សារភ្ជាប់សហគមន៍តាមរយៈសប្តាហ៍វប្បធម៌
ទីក្រុងហាណូយនាំយកសម្លៀកបំពាក់ប្រពៃណី Ao Dai ចូលទៅក្នុងលំហវប្បធម៌សហគមន៍
ខេត្ត Tay Ninh អភិវឌ្ឍវិស័យទេសចរណ៍ពីតម្លៃបេតិកភណ្ឌ
ខេត្ត Ninh Binh លើកកម្ពស់គុណភាពបទពិសោធន៍ទេសចរណ៍ពីបេតិកភណ្ឌ

អានច្រើនបំផុត

វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
ខេត្ត Ninh Binh អភិវឌ្ឍទេសចរណ៍បទពិសោធន៍នៅតាមភូមិសិប្បកម្ម
កម្ពុជាជំរុញការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច
ទីក្រុង Ho Chi Minh ជំរុញលំហូរប្រភពធនធានដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌
វៀតណាម - កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ