វៀតណាម-សិង្ហបុរីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

10:41 | 09/10/2024

នាថ្ងៃទី ៧ ខែតុលា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកវរសេនីយ៍ឯក Low Teck Loong អនុព័ន្ធការពារប្រទេសសិង្ហបុរីប្រចាំនៅវៀតណាម។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-សិង្ហបុរី៖ កំលាំងចលករពីការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចបៃតង សមាគមមិត្តភាពវៀតណាម-សិង្ហបុរី អមដំណើរកម្មវិធីសប្បុរសធម៌ “ថ្ងៃអាទិត្យនៃក្តីស្រលាញ់”
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវរសេនីយ៍ឯក Low Teck Loong
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវរសេនីយ៍ឯក Low Teck Loong

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-សិង្ហបុរីនាពេលថ្មីៗនេះ បានអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ រក្សាយន្តការសន្ទនាប្រកបដោយប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ លោកវរសេនីយ៍ឯក Low Teck Loong បន្តអនុវត្តការងារសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេសវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារប្រទេសសិង្ហបុរី និងអះអាងថា ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទ សិក្ខាសាលា និងវេទិកាដែលរៀបចំដោយសិង្ហបុរី ព្រមទាំងសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់លោកវរសេនីយ៍ឯក Low Teck Loong មានអាណត្តិការងារប្រកបដោយជោគជ័យនៅវៀតណាម។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Low Teck Loong បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិសិង្ហបុរី និងក្រសួងការពារប្រទេសសិង្ហបុរី និងអះអាងថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី៕

ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងវៀតណាម-សិង្ហបុរី ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងវៀតណាម-សិង្ហបុរី

យុគសម័យ - “សមិទ្ធិផលដែលវៀតណាម - សឹង្ហបុរីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដាំដុះបានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពការទូតរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរ និងការរក្សាភាពស្អិតរមួតរវាងប្រជាជន និងសហគមន៍អាជីវកម្ម”។

កាសែត Asiatimes៖ កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីជួយលើកកម្ពស់សាមគ្គីភាពក្នុងអាស៊ាន កាសែត Asiatimes៖ កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីជួយលើកកម្ពស់សាមគ្គីភាពក្នុងអាស៊ាន

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់សិង្ហបុរីចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ កាសែត Asiatimes បានចុះផ្សាយអត្ថបទមួយនៅថ្ងៃទី ៦ ខែកុម្ភៈ ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជួយជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី ដែលរួមចំណែកបង្កើតសន្ទុះអភិវវឌ្ឍន៍សម្រាប់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅចំពោះមុខរាល់បញ្ហាប្រឈមនាពេលអនាគត។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន