វៀតណាមនិងហូឡង់ពង្រឹងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម និងគ្រប់គ្រង​ធនធាន​ទឹក​ប្រកបដោយ​ចីរភាព

17:30 | 20/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្រសួងធនធាន និងបរិស្ថានកំពុងអនុវត្តយ៉ាងសកម្ម និងសុក្រិតក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រងធនធានទឹកស្របតាមច្បាប់ធនធានទឹកឆ្នាំ២០២៣ ព្រមទាំងដាក់ពង្រាយផែនការកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការស្វែងរក និងធ្វើអាជីវកម្មខ្សាច់នៅឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព។

ភរិយា​ប្រធានរដ្ឋវៀតណាម និង​ភរិយា​ប្រធានាធិបតី​អាល្លឺម៉ង់​រីករាយ​នឹង​ការ​សម្តែង​អាយ៉ង​ទឹក រដ្ឋា ភរិយា​ប្រធានរដ្ឋវៀតណាម និង​ភរិយា​ប្រធានាធិបតី​អាល្លឺម៉ង់​រីករាយ​នឹង​ការ​សម្តែង​អាយ៉ង​ទឹក រដ្ឋា
សិស្ស​២០​នាក់​ដែល​ជា​កូន​អ្នក​នេសាទ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​កង​ទ័ព​ជើង​ទឹក​ភូមិភាគ​២ សិស្ស​២០​នាក់​ដែល​ជា​កូន​អ្នក​នេសាទ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​កង​ទ័ព​ជើង​ទឹក​ភូមិភាគ​២
វៀតណាមនិងហូឡង់ពង្រឹងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម និងគ្រប់គ្រង​ធនធាន​ទឹក​ប្រកបដោយ​ចីរភាព
វៀតណាមនិងហូឡង់ពង្រឹងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម និងគ្រប់គ្រង​ធនធាន​ទឹក​ប្រកបដោយ​ចីរភាព

នារសៀលថ្ងៃទី ១៨ មីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថាន លោក Dang Quoc Khanh បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងទឹកហូឡង់ លោក Mark Harbers។ អញ្ជើញថ្លែងនៅទីនេះ លោករដ្ឋមន្ត្រី Dang Quoc Khanh បានឲ្យដឹងថា ក្រសួងធនធាន និងបរិស្ថានកំពុងអនុវត្តយ៉ាងសកម្ម និងសុក្រិតក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រងធនធានទឹកស្របតាមច្បាប់ធនធានទឹកឆ្នាំ២០២៣ ព្រមទាំងដាក់ពង្រាយផែនការកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការស្វែងរក និងធ្វើអាជីវកម្មខ្សាច់នៅឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព ក៏ដូចជាកសាងកម្មវិធីសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវស្តីពីការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកផងដែរ។

ទាក់ទងនឹងការគ្រប់គ្រងទឹកក្រោមដីប្រកបដោយនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long ក្រសួងធនធាន និងបរិស្ថានបានស្នើឲ្យហូឡង់ជួយឧបត្ថម្ភ ចែករំលែក

បទពិសោធន៍សិក្សាស្រាវជ្រាវដំណោះស្រាយស្តុកទឹកដ៏ទូលំទូលាយ ដើម្បីដោះស្រាយបញ្ហាទឹកលើសក្នុងរដូវជំនន់ទឹកភ្លៀង និងកង្វះទឹកនៅរដូវប្រាំងក្នុងតំបន់ នាំតំបន់ដីសណ្តទន្លេ Cuu Long ដល់ស្ថានភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទាក់ទិននឹងសកម្មភាពនៅគណៈកម្មាការអន្តរជាតិស្តីពីតំបន់ដីសណ្ត និងឆ្នេរសមុទ្រវៀតណាមនឹងសហប្រតិបត្តិការជាមួយហូឡង់លើកសំណើលើកម្ពស់សមត្ថភាពជាតិ ដើម្បីទាញយកធនធានទឹកក្នុងបរិបទបម្រែបម្រួលអាកាសធាតុ ជួយឧបត្ថម្ភប្រជាជននៅតំបន់ដីសណ្ដទន្លេ Cuu Long រកមុខរបរផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន