ការជួបប្រាស្រ័យនាយទាហានវ័យក្មេងវៀតណាម-ហ្វីលីពីន

16:48 | 29/02/2024

អនុវត្តកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេង ឆ្នាំ ២០២៤ រវាងវៀតណាម និងហ្វីលីពីន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនា នាថ្ងៃទី ២៧ ខែកុម្ភៈ គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមបានចាប់ផ្តើមដំណើរទស្សនកិច្ច និងជួបប្រាស្រ័យជាមួយកងកម្លាំងកងទ័ពជើងគោក និងកងទ័ពជើងអាកាសនៃកងទ័ពហ្វីលីពីន។

ប្រធានាធិបតី​ហ្វីលីពីន និង​ភរិយា​ទទួល​ស្គាល់​បរិយាកាស​វៀតណាម​តេត ប្រធានាធិបតី​ហ្វីលីពីន និង​ភរិយា​ទទួល​ស្គាល់​បរិយាកាស​វៀតណាម​តេត
ប្រធានាធិបតី​ហ្វីលីពីន និង​ភរិយា​បទពិសោធន៍​បរិយាកាស​វៀតណាម​តេត ប្រធានាធិបតី​ហ្វីលីពីន និង​ភរិយា​បទពិសោធន៍​បរិយាកាស​វៀតណាម​តេត
ការជួបប្រាស្រ័យនាយទាហានវ័យក្មេងវៀតណាម-ហ្វីលីពីន
ការជួបប្រាស្រ័យនាយទាហានវ័យក្មេងវៀតណាម-ហ្វីលីពីន

តំណាងថ្នាក់ដឹកនាំនៃកងកម្លាំងទាំងពីរបានសម្តែងនូវការចាប់អារម្មណ៍ចំពោះទឹកដី និងមនុស្សវៀតណាមនិយាយរួម និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាការកសាង ការបំប៉ន់ និងបណ្តុះបណ្តាលនាយទាហានវ័យក្មេងក្នុងបុព្វហេតុការពារប្រទេស។

នៅទីស្នាក់ការស្ថាប័នធ្វើសេនាធិការនៃកងកម្លាំងកងទ័ពជើងគោក និងកងទ័ពជើងអាកាសនៃកងទ័ពហ្វីលីពីន ភាគីទាំងពីរបានចែករំលែកអំពីភារកិច្ចពិសេស តួនាទី មុខតំណែងនិងការរួមវិភាគទានរបស់នាយទាហានវ័យក្មេង; បទពិសោធន៍របស់ភាគីនីមួយៗក្នុងការលើកកម្ពស់សមត្ថភាព ភាពច្នៃប្រឌិតរបស់នាយទាហានវ័យក្មេង; បញ្ហាដែលត្រូវយកចិត្តទុកដាក់ និងការពារនាយទាហានវ័យក្មេងចំពោះបញ្ហាប្រឈមនៃបដិវត្តន៍ឧស្សាហកម្ម ៤.0។ ភាគីទាំងពីរបានអះអាងថា នាយទាហានវ័យក្មេង តែងតែទទួលមរតក និងលើកតម្កើងប្រពៃណីដ៏រុងរឿងរបស់កងទ័ពនៃប្រទេសនីមួយៗ រួមចំណែកថែរក្សានិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន។ ក្នុងឱកាសនេះ គណៈប្រតិភូបានទៅទស្សនាសារមន្ទីរកងទ័ពជើងគោកនៃកង ទ័ពហ្វីលីពីន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip