អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយបញ្ជាក់ពីតួនាទីដឹកនាំបក្សកុម្មុយនិស្តវៀតណាម

15:10 | 31/01/2024

នាថ្ងៃទី ២៩ មករា ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Juan Castillo អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយបានអះអាងថា៖ បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំប្រជាជនវៀតណាមដណ្តើមបានជ័យជំនះក្នុងបុព្វហេតុការពារមាតុភូមិ និងកសាងប្រទេសជាតិ។

ជាជំហានវិវឌ្ឍន៍ដ៏សំខាន់មួយក្នុងដំណើរការកសាងសហគមន៍ ជាជំហានវិវឌ្ឍន៍ដ៏សំខាន់មួយក្នុងដំណើរការកសាងសហគមន៍
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអញ្ជើញជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូ នៃក្រសួងការពារជាតិឡាវ កម្ពុជា និងហ្វីលីពីន។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអញ្ជើញជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូ នៃក្រសួងការពារជាតិឡាវ កម្ពុជា និងហ្វីលីពីន។
អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃពីទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុង Montevideo ក្នុងឱកាសខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម
អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃពីទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុង Montevideo ក្នុងឱកាសខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

លោកប្រធានហូជីមិញ ស្ថាបនិកបក្សកុម្មុយនិស្តវៀតណាម រួមជាមួយនឹងថ្នាក់ដឹកនាំវៀតណាមជាច្រើនជំនាន់បានដឹកនាំប្រជាជនវៀតណាមកសាងសង្គមនិយមប្រកបដោយជោគជ័យ និងកំពុងមានការរីកចម្រើនជាច្រើនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី (Doi moi)។ អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ Castillo បានសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាមបន្ថែមទៀតដើម្បីចែករំលែកបទពិសោធន៍ដ៏មានតម្លៃដែលវៀតណាមបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកបានវាយតម្លៃខ្ពស់ចំពោះការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរបស់ប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចថ្នាក់ខ្ពស់របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue កាលពីខែមេសា កន្លងទៅ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអ៊ុយរូហ្គាយ។ អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយក៏បានឲ្យដឹងថា រួមជាមួយរដ្ឋាភិបាលម៉ុងតេវីដេអូ បក្សកុម្មុយនិស្តអ៊ុយរូហ្គាយកំពុងជំរុញការកសាងលំហវប្បធម៌វៀតណាម រួមទាំងរូបភាពលោកប្រធានហូជីមិញនៅទីតាំងដ៏ស្រស់ស្អាតក្នុងរដ្ឋធានី ដើម្បីរំលឹកដល់លោកប្រធាន។ ក្នុងដំណើរការស្វែងរកផ្លូវសង្គ្រោះប្រទេសកាលពី ១១២ ឆ្នាំមុន លោកប្រធានហូជីមិញបានបង្អង់ដំណើរនៅកំពង់ផែសមុទ្រនៃប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព