Trending now

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអញ្ជើញជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូ នៃក្រសួងការពារជាតិឡាវ កម្ពុជា និងហ្វីលីពីន។

15:02 | 31/01/2024

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-ជប៉ុន លើកទី១៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៩ ខែមករា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូនៃក្រសួងការពារជាតឡាវ កម្ពុជា និងហ្វីលីពីន។

កងទ័ពជើងទឹកវៀតណាមបំពេ​ញភារកិច្ចកិច្ច​ការបរទេសការពារជាតិនៅប្រទេសសិង្ហបុរី និងហ្វីលីពីន កងទ័ពជើងទឹកវៀតណាមបំពេ​ញភារកិច្ចកិច្ច​ការបរទេសការពារជាតិនៅប្រទេសសិង្ហបុរី និងហ្វីលីពីន
ការតាំងពិព័រណ៍ “ពណ៌ចម្រុះនៃវប្បធម៌វៀតណាម និងហ្វីលីពីន” ការតាំងពិព័រណ៍ “ពណ៌ចម្រុះនៃវប្បធម៌វៀតណាម និងហ្វីលីពីន”
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាការងារជាមួយលោក​នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាការងារជាមួយលោក​នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា

ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ Saichay Kommasith ប្រធានការិយាល័យក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងលោក Ignacio B.Madriaga អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកការវាយតម្លៃ និងរៀបចំផែនការយុទ្ធសាស្ត្រហ្វីលីពីន លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រធានគណៈប្រតិភូទាំងឡាយ បានរំលឹកឡើង​វិញ​នូវ​ការអភិវឌ្ឍដ៏ល្អក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានផ្លាស់ប្តូរខ្លឹមសារពាក់ព័ន្ធដើម្បីជំរុញការសម្រេចផែនការសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ២០២៤ រវាងវៀតណាម និងប្រទេសជាដៃគូផងដែរ។

នាព្រឹកថ្ងៃទី ៣០ ខែមករា លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និងគណៈប្រតិភូក្រសួងការពារជាតិវៀតណាមបានរួមជាមួយប្រធានគណៈប្រតិភូនៃបណ្តា​ប្រទេសអាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-ជប៉ុន ដែលដឹកនាំដោយ លោក Serizawa Kiyoshi អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនទទួលបន្ទុកកិច្ចការបរទេស។

នៅខាងក្រៅកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien នឹងមានជំនួបទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសម្ចាស់ផ្ទះជប៉ុន និងជួបជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិជប៉ុន។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម ជាមួយថៃ សិង្ហបុរី និងហ្វីលីពីន
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម
វៀតណាម - បារាំង ជម្រុញសហប្រតិបត្តិការសភា និងវិស័យការពារជាតិ - សន្តិសុខ