Trending now
កិច្ចសហប្រតិបត្តិការអាស៊ានឆ្នាំ២០២៤៖

ជាជំហានវិវឌ្ឍន៍ដ៏សំខាន់មួយក្នុងដំណើរការកសាងសហគមន៍

15:05 | 31/01/2024

នាថ្ងៃទី ២៩ មករា នៅទីក្រុង Luang Prabang ប្រទេសឡាវ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បានបើកជាផ្លូវការ ក្រោមប្រធានបទ "អាស៊ាន៖ ការជម្រុញការតភ្ជាប់ និងខ្លួនទីពឹងខ្លួន"។

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអញ្ជើញជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូ នៃក្រសួងការពារជាតិឡាវ កម្ពុជា និងហ្វីលីពីន។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអញ្ជើញជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូ នៃក្រសួងការពារជាតិឡាវ កម្ពុជា និងហ្វីលីពីន។
ប្រជាជនវៀតណាមនៅបណ្តាប្រទេសអាហ្វ្រិកខាងកើត អំណរបុណ្យតេត ប្រជាជនវៀតណាមនៅបណ្តាប្រទេសអាហ្វ្រិកខាងកើត អំណរបុណ្យតេត
ទិដ្ឋភាពនៃកិច្ចប្រជុំ
ទិដ្ឋភាពនៃកិច្ចប្រជុំ

គណៈប្រតិភូវៀតណាមដឹកនាំដោយ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស បានរួមចំណែកសំខាន់ៗជាច្រើនក្នុងកិច្ចប្រជុំ។ បណ្តាប្រទេសបានជូនពរឡាវបំពេញតួនាទីជាប្រធានអាស៊ាននៅពេលដ៏សំខាន់មួយក្នុងដំណើរការកសាងសហគមន៍ ជាមួយការដែលអាស៊ានសម្រេចចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ដើម្បីផ្លាស់ប្តូរទៅចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ បណ្តាប្រទេសបានអះអាងឡើងវិញនូវគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាដែលមានការយកចិត្តទុកដាក់រួម រាប់ទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ រដ្ឋមន្ត្រីទាំងអស់បានពិភាក្សាដោយស្មោះត្រង់អំពីស្ថានភាពនៅសមុទ្រខាងកើត សង្កត់ធ្ងន់លើបំណងប្រាថ្នាចង់កសាងសមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ព្រមទាំងប្តេជ្ញាអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាក់ស្តែង មានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រឡាវ ដើម្បីបំពេញតួនាទីជាប្រធានអាស៊ានដោយជោគជ័យ។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអញ្ជើញប្រទេសនានាចូលរួមក្នុងវេទិកាអនាគតអាស៊ានស្តីពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយយកប្រជាជនជាស្នូល ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងទំនាក់ទំនងការបរទេសរបស់អាស៊ាន លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងចូលរួមយ៉ាងសកម្ម និងរួមចំណែកដល់ជោគជ័យនៃព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ...។ ជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងនោះ វៀតណាមបានស្នើឱ្យប្រទេសនានាពិចារណាលើការដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន បន្តគាំទ្រដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឆ្ពោះទៅខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៤៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤