ទីក្រុង Da Nang (វៀតណាម)៖មជ្ឈិមសម្ព័ន្ធ យុវជនកុម្មុយនិស្ត ហូជីមិញបានរៀបចំពិធីបំផុសការចលនា «មោទនភាពទឹកដី»

13:00 | 26/12/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Da Nang មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញបានរៀបចំពិធីបំផុសការចលនា “មោទនភាពទឹកដី”។

CATALYSTE+ គាំទ្រទីក្រុង Da Nang ក្នុងការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម CATALYSTE+ គាំទ្រទីក្រុង Da Nang ក្នុងការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម
CSR2 (Japan) ឧបត្ថម្ភឧបករណ៍ប្រដាប់ក្មេងលេងនៅទីធ្លាចំនួន ២១ គ្រឿងសម្រាប់កុមារពិការនៅទីក្រុង Da Nang CSR2 (Japan) ឧបត្ថម្ភឧបករណ៍ប្រដាប់ក្មេងលេងនៅទីធ្លាចំនួន ២១ គ្រឿងសម្រាប់កុមារពិការនៅទីក្រុង Da Nang
ទីក្រុង Da Nang (វៀតណាម)៖មជ្ឈិមសម្ព័ន្ធ យុវជនកុម្មុយនិស្ត ហូជីមិញបានរៀបចំពិធីបំផុសការចលនា «មោទនភាពទឹកដី»
ទីក្រុង Da Nang (វៀតណាម)៖មជ្ឈិមសម្ព័ន្ធ យុវជនកុម្មុយនិស្ត ហូជីមិញបានរៀបចំពិធីបំផុសការចលនា «មោទនភាពទឹកដី»

ពិធីបំផុសត្រូវបាន តភ្ជាប់តាមប្រព័ន្ធអនឡាញជាមួយខេត្ត-ក្រុងចំនួន១០ទូទាំងប្រទេស ក្នុងគោលបំណង បង្កើនការអប់រំអំពីសេចក្ដីស្នេហាជាតិ មនសិការអំពីអធិបតេយ្យភាពជាតិ និងប្រជា ជាតិ; ឃោសនា និងរៀបចំឲ្យសមាជិកសម្ព័ន្ធយុវជន និងកុមារដើម្បីព្យួរផែនទីវៀត ណាមនៅកន្លែងសិក្សា និងធ្វើការ។ តាមរយៈការប្រើប្រាស់ផែនទីវៀតណាមនៅកន្លែង សិក្សា ធ្វើការ និងកន្លែងប្រជុំជីវភាពសហគមន៍រស់នៅរបស់យុវជន កុមារ និងប្រជាជន ដើម្បីរួមចំណែកលើកកម្ពស់មនសិការអំពីអធិបតេយ្យភាពជាតិ និងប្រជាជាតិ។

បន្ទាប់ពីពិធីបំផុស មជ្ឈិមសម្ព័ន្ធយុវជនបានរៀបចំក្រុមការងារទៅសួរសុខទុក្ខ ជូនអំណោយ និងផែនទីនៅតាមទីកន្លែងនានាក្នុងទីក្រុង Da Nang។ លោក Nguyen Minh Triet លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានមានប្រសាសន៍ថា៖ “យើងអនុវត្តន៍ចលនាសមាជិកសម្ព័ន្ធនិងយុវជនដើម្បីព្យួរផែនទីវៀតណាម។ នេះជាការ ចលនាដើម្បីលើកកំពស់ស្មារតីស្នេហាជាតិរបស់យុវជន ហើយពីនោះរីកសាយភាយ ដល់សង្គមទាំងមូល។ ឆ្ពោះទៅឆ្នាំ២០២៥ ដែលជាការខួប លើកទី ៥០ ទិវាឯកភាបប្រទេស យើងខ្ញុំសង្ឃឹមថា ជំនាន់យុវជនវៀតណាមនឹងលើកកំពស់ស្មារតីស្នេហា ជាតិនិងកាន់តែមានមោទនភាពចំពោះឯកភាពប្រទេសជាតិនិងបូរណភាព ទឹកដី”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២