ប្រធានរដ្ឋវៀតណាម អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិក

11:50 | 16/11/2023

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសប្តាហ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៣ នាល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅទីក្រុង San Francisco ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។

ខេត្ត Kom Tum (វៀតណាម) បំផុសចលនាប្រឡងប្រណាំង បំពេញភារកិច្ចល្អសម្រាប់ត្រៀមរៀបចំជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម ឡាវ និងកម្ពុជា ខេត្ត Kom Tum (វៀតណាម) បំផុសចលនាប្រឡងប្រណាំង បំពេញភារកិច្ចល្អសម្រាប់ត្រៀមរៀបចំជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម ឡាវ និងកម្ពុជា
ម្ហូបវៀតណាមកំពុងពេញនិយមនៅឯពិព័រណ៍សប្បុរសធម៌ WIC ៥៤ ម្ហូបវៀតណាមកំពុងពេញនិយមនៅឯពិព័រណ៍សប្បុរសធម៌ WIC ៥៤
ប្រធានរដ្ឋវៀតណាម អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិក
ប្រធានរដ្ឋវៀតណាម អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិក

ក្នុងជំនួបទាំងនេះ ប្រធានរដ្ឋលោក Vo Van Thuong បានចាត់ទុកថា នាពេលថ្មីៗនេះ សកម្មភាពកិច្ចការបរទេសរបស់វៀតណាមប្រព្រឹត្តទៅយ៉ាងរស់រវើកនិងមានប្រសិទ្ធភាព លើកកំពស់តួនាទី ឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ។ សមិទ្ធិផលទាំងនោះមានការរួមវិភាគទានសំខាន់ៗពីវិស័យការទូត ក្នុងនោះមានស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកផងដែរ។ ដោយសង្កត់ធ្ងន់លើការតភ្ជាប់រវាងធុរកិច្ចនិងមូលដ្ឋានដែលជាកត្តារួមចំណែកដល់ការសម្រេចបានរាល់ការប្តេជ្ញាចិត្ត ប្រធានរដ្ឋលោក Vo Van Thuong បានមានប្រសាសន៍ថា៖

“ការលើកកម្ពស់ទំនាក់ទំនងវៀតណាម-អាមេរិកទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាំមកនូវឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ ផលិតកម្ម និងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញគុណភាពខ្ពស់។ យ៉ាងណាមិញ ពីការប្តេជ្ញាចិត្តទៅដល់ការអនុវត្តជាក់ស្តែង គឺត្រូវឆ្លងកាត់ដំណើរការមួយដែរ។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋសង្ឃឹមថា ស្ថានទូត និងស្ថាប័នតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការនាពេលឆាប់ៗនេះ”។

ប្រធានរដ្ឋ Vo Van Thuong បានស្នើថា គណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បន្តពង្រីកទំនាក់ទំនងរបស់វៀតណាមជាមួយសហគមន៍អន្តរជាតិ ពង្រឹងការបង្កើតដៃគូសហប្រតិបត្តិការ និងលើកកំពស់គោលជំហរ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម។ លោកប្រធានរដ្ឋក៏បានស្នើឲ្យអគ្គកុងស៊ុលជម្រុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាម និងមូលដ្ឋានអាមេរិក ជម្រុញអាណិកជនវៀតណាមមកបណ្តាក់ទុននៅស្រុកកំណើត។ សម្រាប់កិច្ចការជនវៀតណាមនៅអាមេរិក ត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងផ្លាស់ប្តូរមតិដើម្បីឱ្យប្រជាជនវៀតណាមនៅអាមេរិកយល់ច្បាស់ និងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម និងបញ្ហាសុខដុមរមនាជាតិនៅវៀតណាម នាពេលបច្ចុប្បន្ន ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន